ព័ត៌មានជាតិ
មិនបាច់កកស្ទះចាំយូរនៅផ្លូវល្បឿនលឿន មានឯកសារ ៣ សំខាន់នេះ អាចយករថយន្តបំពាក់ឧបករណ៍ OBU
អ្វីទៅជា “ច្រក ETC” ? ច្រកអាទិភាពនេះដើម្បីធានាដល់ការចូល-ចេញផ្លូវល្បឿនលឿនដោយមិនបាច់រង់ចាំ។
ច្រកអាទិភាព “ETC” ស្ថិតនៅខាងឆ្វេងដៃបង្អស់នៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានសញ្ញា ETC នៅពីលើហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន។ ដើម្បីចូល-ចេញច្រកនេះបាន អ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត ប្រសិនបើរថយន្តមិនបានបំពាក់ឧបករណ៍ OBU មិនអាចចូល-ចេញ “ច្រក ETC” នេះបានឡើយ បើទោះបីជាបានបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខជាមុនក៏ដោយ។


ដើម្បីបំពាក់ឧបករណ៍ OBU អ្នកបើកបរអាចទៅចុះឈ្មោះនៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬ គ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង ០៨ ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់ និងឯកសារតម្រូវរួមមានដូចខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. បណ្ណសម្គាល់យានជំនិះ (កាតគ្រី)
៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។

ប្រសិនបើមិនបានបំពាក់ឧបករណ៍ OBU ក៏អាចជ្រើសរើសការចូល-ចេញតាម “ច្រក ANPR” ដែលតម្រូវឱ្យបញ្ចូលទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខ ឬ ជ្រើសរើសការចូល-ចេញដោយធម្មតាតាម “ច្រក MTC” ដែលតម្រូវឱ្យយកកាតនៅច្រកចូល និងទូទាត់ជាសាច់ប្រាក់សុទ្ធនៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹកអាចប្រឈមនឹងការរង់ចាំយូរនៅច្រកចេញ ចំពោះការជ្រើសរើស “ច្រក MTC” ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី