Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ កំណត់មុខសញ្ញា អ្នកកាប់រានដីព្រៃ បើមកសារភាព និងលើកលែងទោស

បានផុស

នៅ

សមត្ថកិច្ចជំនាញបានធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់ខេត្ត រង់ចាំការសម្រេច ដើម្បីចាត់វិធានការមុខសញ្ញាកាប់បំផ្លាញព្រៃឈើរានយកដី ព្រោះមន្ត្រីជំនាញពិនិត្យភស្តុតាង និងបានកំណត់មុខសញ្ញារួចហើយ តែបើអ្នកពាក់ព័ន្ធទាំងនោះមកសារភាព និងមានការលើកលែងទោស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វុធ ឃីត មន្ត្រីផ្នែកបរិស្ថានបានបញ្ជាក់ថា៖ មន្ត្រីជំនាញគ្រប់ស្ថាប័នបានបង្កើនការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត លេខ៣៤៥ស.ជ.ណ ចាត់វិធានការឲ្យកាន់តែមានប្រសិទ្ធភាព ព្រោះដីនេះ ជាតំបន់ដែនអភិរក្សជីវចម្រុះ   ការពារធនធានធម្មជាតិ ស្ថិនៅក្នុងច្រករបៀង អូរសេវ ភ្នំវែង ភ្នំគល់ ភ្នំបាក់ និងជាប់ទៅភ្នំក្រឡាពុះ ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាងផងដែរ។

លោក នួយ ប៊ុនធួយ មេឃុំស្តៅ បានបញ្ជាក់ថា៖ មុខសញ្ញានេះអាជ្ញាធរ ក៏បានកំណត់មុខសញ្ញារួចហើយ ទោះបីជន​ខិល​ខូចបានរត់គេចខ្លួនយ៉ាងណាក៍ដោយ ភស្តុតាងនេះសមត្ថកិច្ចជំនាញ និងកសាងសំណុំរឿងនេះ ដាក់ជូនទៅមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីមានវិធានការ។

លោកបន្តថា៖ ដីព្រៃនៅតំបន់នេះ ជាទីតាំងអភិរក្សសម្រាប់ឱ្យសត្វព្រៃ គ្រប់ប្រភេទរស់នៅ ហើយកន្លងមកអាជ្ញាធរឃុំ និងមន្ត្រីជំនាញបានដាក់ស្លាកសញ្ញាហាមឃាត់ការកាប់រានយូរមកហើយ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ចាក់ថា៖ ដីដែលត្រូវដកហូតនេះ មានទំហំ ១២០ ហិកតា  ដែលជនសង្ស័យបាននាំគ្នាលួចកាប់បំផ្លាញព្រៃឈើ ឈូសឆាយដុតព្រៃរានយកដី នៅពេលយប់បង្កឱ្យបាត់បង់ធន​ធានធម្មជាតិ និងជំរកសត្វព្រៃដែលកំពុងរស់នៅបន្ថែមទៀត។

លោកបន្តថា៖ នេះជាទង្វើខុសច្បាប់ អាជ្ញាធរមិនអត់ឱនបានទេ ហើយមន្ត្រីជំនាញ និងស្រាវជ្រាវនាំខ្លួនមកអនុវត្តច្បាប់  ចំណែកដីជនល្មើសឈួសឆាយមានបំណងយកនេះ និងដកហូតមកទុកជាដីបម្រុងរបស់រដ្ឋវិញ ឃើញទើបតែឈួសថ្មីៗ  ម្សិលមិញ ឬព្រឹកមិញនេះ អញ្ចឹងសូមប្រកាស និងអំពាវនាវទៅដល់សាធារណជន និងជនល្មើសទាំងអស់ មេត្តាសហ​ការ​ជាមួយអាជ្ញាធរ ហើយបញ្ឈប់ការកាន់កាប់ប្រសិនបើពាក់ព័ន្ធ សុំដកខ្លួនឱ្យហើយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២២ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម