ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច៖ មានវិធានការ២ ដែលអាចជួយកាត់បន្ថយចំនួនអ្នកជក់បារីនៅកម្ពុជា
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានលើកឡើងថា ដើម្បីអាចជួយកាត់បន្ថយចំនួនអ្នកជក់បារីបាន គឺមានវិធានការ ២យ៉ាង ទី១.វិធានការពន្ធ និងទី២.វិធានការមិនមែនពន្ធ។

លោកបណ្ឌិត បានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនូវវិធានការទាំង២នេះ ហើយក្នុងនោះ វិធានការមិនមែនពន្ធ ដែលមានដូចជា ហាមការផ្សព្វផ្សាយបារី ហាមការតាំងបារី និងការដាក់រូបជំងឺមហារីកផ្សេងៗនៅលើកញ្ចប់បារី ជាដើម។ ប៉ុន្តែ វិធានការមួយនះ ហាក់បីដូចជាមិនសូវមានប្រសិទ្ធិភាពនោះទេ ដោយសារតែប្រជាពលរដ្ឋដែលបានឃើញកញ្ចប់បារីដែលមានរូបជំងឺមហារី ឬរូបខូចសួតនោះ គឺមានការភ័យខ្លាចតែដំបូងតែប៉ុណ្ណោះ។
រីឯ វិធានការមួយទៀត គឺរាជរដ្ឋាភិបាលត្រូវដំឡើងពន្ធបារីឱ្យកាន់តែខ្ពស់ ដើម្បីទប់ស្កាត់ការជក់បារី។ លោកថា ការដំឡើងពន្ធនេះ សម្រាប់អ្នកដែលញៀនបារី ទោះបីមិនអាចឱ្យពួកគាត់ឈប់ជក់បាន តែអាចធ្វើឱ្យអ្នកដែលចង់សាកជក់បារី អាចនឹងឈប់ចង់ជក់វិញ ដោយសារតែត្រូវចំណាយថ្លៃបារីខ្ពស់ជាងមុន។ ដូច្នេះ លោកយល់ថា វិធានការពន្ធ អាចនឹងមានប្រសិទ្ធិភាពសម្រាប់អ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ការយកពន្ធបារី មិនអាចប៉ះពាល់ដល់ការប្រមូលពន្ធរបស់រដ្ឋនោះទេ មានតែជួយសន្សំសំចៃថវិការរដ្ឋ ដែលត្រូវចំណាយនៅពេលអនាគតថែមទៀត ព្រោះយ៉ាងណា រដ្ឋាភិបាលត្រូវចំណាយទៅលើវិសយ័យសុខភាពរបស់ប្រជាពលរដ្ឋ។ ហេតុនេះ ទោះបីការដំឡើងពន្ធ អាចបាត់បង់ពន្ធនៅពេលនេះតិចតួច តែទៅអនាគតអាចនឹងកើនមកវិញ។

បន្ថែមពីនេះ ការដំឡើងពន្ធបារី បានជួយទប់ស្កាត់ការចំណាយរបស់រដ្ឋនៅពេលខាងមុខ ដើម្បីបង្កើតការសន្សំថវិកាជាតិឱ្យបានច្រើនជាងមុន។ ជាពិសេស សន្សំថវិកាជាតិសម្រាប់យកទៅហិរញ្ញបទានលើវិស័យផ្សេងៗ ដូចជាការគាំពាដល់ការរីកចម្រើននៃសេដ្ឋកិច្ច ឱ្យកាន់តែមានភាពប្រសើរឡើង និងរីកចម្រើនជាងមុន ជាជាងធ្វើឱ្យមនុស្សឈឺកាន់តែច្រើន។ លោកបណ្ឌិតថា នៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ប្រទេសកម្ពុជាមានការយកពន្ធលើថ្នាំជក់ទាបជាងគេ បើប្រៀបធៀបទៅនឹងប្រទេសថៃ ទាបជាងរហូតដល់ ៧៨% ឯណោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ