ព័ត៌មានជាតិ
សិស្សនិទ្ទេស A ៨២ នាក់ក្នុងខេត្តបន្ទាយមានជ័យ ទទួលកុំព្យូទ័រយួរដៃម្នាក់ ១ គ្រឿងពីអភិបាលខេត្ត
នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមធ្វើពិធីចែករង្វាន់លើកទឹកចិត្តដល់សិស្ស បានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ ដែលមានអ្នកជាប់និទ្ទេសA ចំនួន៨២ នាក់ បានទទួលរង្វាន់កុំព្យូទ័រយួរដៃម្នាក់ ១ គ្រឿង ។
តាមការលើកឡើងរបស់លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យឆ្នាំសិក្សាឆ្នាំ ២០២២-២០២៣ មានបេក្ខជន បេក្ខនារីចូលរួមប្រឡងមានចំនួន ៦.១៦៨នាក់ ក្នុងនោះបេក្ខនារីមានចំនួន ៣.៣៧៧ នាក់។
បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៤.១៤៣ នាក់ស្រី ២.៥០៥នាក់ ក្នុងនោះបេក្ខជនជាប់ចំណាត់ថ្នាក់និទ្ទេស A មានចំនួន ៨២ នាក់ ស្រី ៤៣ នាក់ និទ្ទេស B ចំនួន ៣៣១ នាក់ ស្រី ២០៧ នាក់ និទ្ទេស C មានចំនួន ៦៤៦ នាក់ ស្រី ៤៣៥ និទ្ទេស D មានចំនួន ១.៤១៨ នាក់ ស្រី ៨៧១ និងនិទ្ទេស E ចំនួន ១.៦៦៦ នាក់ស្រី ៩៤៩ នាក់។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងថា ដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យឆ្នាំសិក្សាឆ្នាំ ២០២២- ២០២៣ មុនប្រឡងមានអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយចូលរួម ដើម្បីរៀបចំដំណើរការមណ្ឌលសំណេរនៃការប្រឡងបានលទ្ធផលល្អនិងមានប្រសិទ្ធភាព។
ចំណែកអាជ្ញាធរក្រុងសិរីសោភ័ណបានធ្វើការសម្រួលសណ្តាប់ធ្នាប់ ទីស្នាក់នៅ អាហារកុំឲ្យឡើងថ្លៃផងដែរ។
លោកអភិបាលខេត្តសង្ឃឹមនិងជឿជាក់ថា សិស្សានុសិស្សគ្រប់ជំនាន់និងរក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀតដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត៕
វ៉ាន់ ណាង
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង