ព័ត៌មានជាតិ
ឆ្នាំ ២០២៣ ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ នៅបឋមសិក្សា ជិត ១៥ ម៉ឺននាក់
ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រប្រមាណជិត ១៥ ម៉ឺននាក់ នៅសាលាបឋមសិក្សាជិត ៦០០០ នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ ចាប់ផ្ដើមផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅបឋមសិក្សានៅឆ្នាំសិក្សា ២០១៤-២០១៥ ដែលមានសាលាសរុបចំនួន ៧០៥១ សាលា ក្នុងនោះសាលាដែលបានអនុវត្តមានចំនួន ២៩៣៤ សាលា ទៅលើសិស្សថ្នាក់ទី ៤ ដល់ថ្នាក់ទី ៦ មានចំនួន ៦៨២៣៤ នាក់។ ឆ្នាំសិក្សា ២០១៥-២០១៦ មានសាលាសរុបចំនួន ៧០៨៥ សាលា ក្នុងនោះសាលាដែលបានអនុវត្តមានចំនួន ៣២៥៣ សាលា ទៅលើសិស្សថ្នាក់ទី ៤ ដល់ទី ៦ មានចំនួន ៧៧៦៥៤ នាក់។ សិក្សា ២០១៦-២០១៧ មានសាលាសរុបចំនួន ៧១៤៤ សាលា ក្នុងនោះសាលាអនុវត្តចំនួន ៤៤៥៣ សាលា ទៅលើសិស្សថ្នាក់ទី ៤ ដល់ទី ៦ ចំនួន ៨៦១២៦ នាក់។ សិក្សា ២០១៧-២០១៨ មានសាលាសរុបចំនួន ៧១៨៩ សាលា ក្នុងនោះសាលាបានអនុវត្តចំនួន ៤៦១១ សាលា ទៅលើសិស្សថ្នាក់ទី ៤ ដល់ទី ៦ ចំនួន ៩៦៥០៧ នាក់។
សិក្សា ២០១៨-២០១៩ មានសាលាសរុបចំនួន ៧២២៨ សាលា ក្នុងនោះសាលាបានអនុវត្តចំនួន ៤៥៥១ សាលា ទៅលើសិស្សថ្នាក់ទី ១ ដល់ទី ៣ ចំនួន ៥០០០ នាក់ និងសិស្សថ្នាក់ទី ៤ ដល់ទី ៦ ចំនួន ១០៥១៥៦ នាក់ សរុប ១១០១៥៦ នាក់។ ឆ្នាំសិក្សា ២០១៩-២០២០ មានសាលាសរុបចំនួន ៧២៨២ សាលា ក្នុងនោះសាលាបានអនុវត្តចំនួន ៥៥៧២ សាលា ទៅលើសិស្សថ្នាក់ទី ១ ដល់ទី ៣ ចំនួន ៩៥០០ នាក់ និងសិស្សថ្នាក់ទី ៤ ដល់ទី ៦ ចំនួន ១១២៧២៨ នាក់ សរុបចំនួន ១២២២២៨ នាក់។ ឆ្នាំសិក្សា ២០២០-២០២១ មានសាលាសរុបចំនួន ៧៣០៤ សាលា ក្នុងនោះសាលាបានអនុវត្តចំនួន ៥៩៦២ សាលា ទៅលើសិស្សថ្នាក់ទី ១ ដល់ទី ៣ ចំនួន ៣១៤៧០ នាក់ និងសិស្សថ្នាក់ទី ៤ ដល់ទី ៦ ចំនួន ១១៧១០៧ នាក់ សរុបចំនួន ១៤៨៩០១ នាក់។ ឆ្នាំសិក្សា ២០២១-២០២២ មានសាលាសរុបចំនួន ៧២៨២៧៣០៦ សាលា ក្នុងនោះសាលាបានអនុវត្តចំនួន ៥៩៦៦ សាលា ទៅលើសិស្សថ្នាក់ទី ១ ដល់ទី ៣ ចំនួន ៣៥៦១ នាក់ និងសិស្សថ្នាក់ទី ៤ ដល់ទី ៦ ចំនួន ១១៣២៨៩ នាក់ សរុបចំនួន ១៤៨៩០១ នាក់ និងឆ្នាំសិក្សា ២០២២-២០២៣ មានសាលា និងសិស្សប្រហាក់ប្រហែលគ្នានឹងឆ្នាំ ២០២២ ដែរ។
គួរបញ្ជាក់ថា កម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅបឋមសិក្សានេះ មានគោលបំណងដើម្បីរួមចំណែកបង្កើនវត្តមានការសិក្សា កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស បង្កើន អត្រាបញ្ចប់ការសិក្សាយ៉ាងហោចណាស់នៅកម្រិតអប់រំមូលដ្ឋាន តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីរក្សាភាពគង់វង្សក្នុងការសិក្សារបស់សិស្សក្រីក្រនៅសាលារៀន កុមារងាយរងគ្រោះ និងបាត់បង់ឱកាសឱ្យទទួលបានការសិក្សាប្រកបដោយសមធម៌។
ក្រៅពីកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ក្រសួង បានផ្តល់កម្មវិធីផ្ដល់អាហារតាមសាលារៀន មានគោលបំណង ផ្សារភ្ជាប់ការផ្តល់អាហារតាមសាលារៀន ទៅនឹងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំការទទួលទានអាហារមានជីវជាតិសុខុមាលភាពកុមារ និងការអភិវឌ្ឍន៍ជនបទផ្តោតសំខាន់លើសសរស្ដម្ភបួន ៖ ការអប់រំ សុខភាព និងអាហារូបត្ថម្ភ វិស័យកសិកម្ម កិច្ចគាំពារសង្គម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ