Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ប្រពៃណីក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​លើក​ឡើង​ថា ប្រពៃណី​របស់​ក្រុម​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា គឺ តែងតែ​យកចិត្តទុកដាក់ និង​ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ នៃ​ខេត្ត​កំពង់ស្ពឺ ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី ៥ ឆ្នាំ ២០២៤ នៃ​ភូមិភាគ​ទី ៧ នៅ​មន្ទីរ​គណបក្ស​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា «ប្រពៃណី​របស់​ក្រុម​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា គឺ តែងតែ​យកចិត្តទុកដាក់ និង​ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក​»។ ឯកឧត្ដម គូស​បញ្ជាក់​ថា ភាព​ជោគជ័យ​កាលពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ កើត​ចេញពី​ការ​គាំទ្រ​របស់​ប្រជាជន និង​គណៈកម្មាធិការ​ខេត្ត ក្រុង ស្រុក ដែល​បាន​ចូលរួម​គាំទ្រ ជាពិសេស​តាមរយៈ​ការ​ឃោសនា​បោះឆ្នោត។ ដោយឡែក​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥ គឺ ពិត​ណាស់ ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ នឹង​ជួយ​គាំទ្រ​ដល់​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​វិញ​ម្ដង។

ជាមួយ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​សម្ដែង​នូវ​ភាព​ជឿជាក់ និង​ទំនុក​ចិត្ត​លើ​ថ្នាក់​ដឹកនាំ​ឃុំ-សង្កាត់​ទាំងអស់ ទាំង​ស្មារតី និង​សមត្ថភាព នៃ​ការ​បំពេញ​ការងារ ដែល​ធានា​បាន​នូវ​និរន្តរភាព​របស់​ប្រទេស​ជាតិ។ ទន្ទឹម​នេះ ឯកឧត្ដម ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ថែទាំ​សុខភាព ថែរក្សា​ឲ្យ​បាន​នូវ​ឯកសារ​សម្រាប់​បម្រើ​ការ​បោះឆ្នោត និង​ត្រៀមខ្លួន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥ នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។

ផ្សារភ្ជាប់​ការ​លើក​ឡើង​ខាង​លើ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​គូស​បញ្ជាក់​ដែរ​ថា « កត្តា សាមគ្គី ឯកភាព ជំនឿ​ទុកចិត្ត ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ ធានា​នូវ​និរន្តរភាព និង​ការ​អភិវឌ្ឍ​ទៅ​មុខ​របស់​ប្រទេសជាតិ​»។ ក្នុង​នោះ ឯកឧត្ដម បាន​រំលេច​បន្ថែម​ថា ទោះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ល្អ​ឥត​ខ្ចោះ តែ​អាច​ពឹង​ពាក់ និង​ជួយ​គ្នា​បាន​គ្រប់​កាលៈទេសៈ។ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ខិតខំ​បន្ត​ក្នុង​ការ​ថែរក្សា និង​ធានា​ឲ្យ​បាន​នូវ​ផលប្រយោជន៍​ជូន​ប្រជាជន និង​ប្រទេសជាតិ។

សូម​ជម្រាប​ថា ក្នុង​ពិធី​សំណេះសំណាល​ខាង​លើ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវ​បេក្ខជន សមាជិក​ព្រឹទ្ធសភា ភូមិភាគ ៧ ឯកឧត្ដម​ប្រធាន​គណបក្ស​ខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ទាំង ៥៩៧ នាក់ ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ២៦ នាទីutes មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម