Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចឱ្យក្រុមហ៊ុនចិនសិក្សា​គម្រោងវិនិយោគព្រលាន​យន្តហោះថ្មីខេត្តមណ្ឌលគិរី

បានផុស

នៅ

រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យ​សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ​សិក្សា និងវិនិយោគលើគម្រោងអាកាស​យានដ្ឋាន​មណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈម​ណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏​បានអនុញ្ញាត ឱ្យរដ្ឋាលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស រៀបចំអភិវឌ្ឍគម្រោង​នេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី ចុះនៅថ្ងៃទី ០៩ មករា ឆ្នាំ ២០២៤ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀល​ថ្ងៃទី ១៣ មករានេះថា គម្រោងវិនិយោគលើអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុង​រណបពហុបំណងនេះ គឺអាស្រ័យទៅលើការសិក្សាជាក់ស្តែង, ប្រសិនបើក្រុមហ៊ុននេះ សិក្សារកឃើញថា ដំណើរការល្អ នោះនឹងឈាន​ទៅដល់ការវិនិយោគ។ លោកបានបន្តថា ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុន ដែលមានការចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន អឺរ៉ុប និងមជ្ឈឹមបូព៌ា ជាដើម។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកវិនិយោគអចលនទ្រព្យ​នៅខេត្តមណ្ឌល​គិរី ផ្តល់កិច្ចសហការគាំទ្រ ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃអចលនទ្រព្យ នៅតំបន់នៃការសិក្សាគម្រោង នាំឱ្យមានការស្ទះគម្រោងនេះទេ។

សូមរំលឹកថា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីជូនដំណឹង (​សជណ​) ស្តីពី​ការជ្រើសរើស​យក​ក្រុមហ៊ុន Powerchina International Group ធ្វើជា​ដៃគូ​របស់​រដ្ឋាភិបាល ក្នុងការ​សិក្សា​លើ​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នេះ លើផ្ទៃដី៣០០ហិកតា មានចម្ងាយ​ប្រហែល​២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ​ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគ​ប្រមាណជាង​៨០លានដុល្លារ។ សជណ បញ្ជាក់ថា រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ីវិល ជា​អ្នកសិក្សា​លើ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ ហើយ​ការចំណាយ​លើ​ការសិក្សា គឺជា​បន្ទុក​របស់​ក្រុមហ៊ុន Powerchina International Group​។ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ធ្វើឱ្យគម្រោងនេះ​ត្រូវបានជាប់គាំងមិន​ដំណើរការ។ រហូតដល់ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មី សិក្សាពីគម្រោង​វិនិយោគព្រលានយន្តហោះមណ្ឌលគិរីនេះម្តងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម