Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៣ ក្រសួងវប្បធម៌ អនុញ្ញាតឱ្យផលិតករភាពយន្តខ្មែរ និងបរទេស ថតភាពយន្តជាង ១២០ ចំណងជើង

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ ២០២៣ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អនុញ្ញាត​ឱ្យ​ផលិតករ​ភាពយន្ត​ខ្មែរ និង​បរទេស ថត​ភាពយន្ត​ប្រមាណ​ជាង ១២០ ចំណងជើង ក្នុង​នោះ​ភាពយន្ត​ខ្មែរ​មាន ៨០ ចំណងជើង និង​ភាពយន្ត​បរទេស​ជាង ៤០ ចំណងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ មករា នេះ​ថា ក្នុង​ឆ្នាំ ២០២៣ ក្រសួង បាន​អនុញ្ញាត​ឱ្យ​ផលិតករ​ក្នុងស្រុក​ថត​ភាពយន្ត​ចំនួន ៨០ ចំណងជើង ក្នុង​នោះ​មាន​ភាពយន្ត​ខ្នាត​វែង​សម្រាប់​បញ្ចាំង​តាម​រោងកុន​ចំនួន ៣៣ ចំណងជើង។ ក្រៅពី​នេះ​មាន​ការ​ថត​ជា​ភាពយន្ត​ខ្នាត​ខ្លី ថត​ពាណិជ្ជកម្ម និង​រឿង​ភាគ។

លោក​បាន​បន្ត​ថា ឆ្នាំ ២០២៣ ក៏​មាន​ផលិតករ​បរទេស​មក​ថត​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ មាន​ចំនួន ៤៤ ចំណងជើង ក្នុង​នោះ​មាន ៣ ចំណងជើង ជា​ភាពយន្ត​ខ្នាត​វែង តែ​មិនមែន​ថត​ពេញ​សាច់រឿង​នោះ​ទេ គ្រាន់តែ​ថត​ឈុត​ឆាក​ខ្លះៗ ប៉ុណ្ណោះ និង​ជាង ៣៣ ចំណង​ជើង​ទៀត ថត​ជា​ភាពយន្ត​ឯកសារ។

បើ​តាម លោក ប៉ុក បូរក្ស ឆ្នាំ ២០២៣ នៅ កម្ពុជា មាន​រោងភាពយន្ត​ចំនួន ២៥ នៅ​ទូទាំង​ប្រទេស និង​មាន​បន្ទប់​បញ្ចាំង ចំនួន ១១៤ បន្ទប់​បញ្ចាំង ឬ ស្មើនឹង ១៨៩០០ កៅអី ជាមួយ​ចំនួន​អ្នកទស្សនា​ភាពយន្ត​នៅ​តាម​រោងភាពយន្ត​ប្រមាណ​ជាង ៣ លាន​នាក់។

លោក​បាន​បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​ការ​កើន​ឡើង នៃ​ចំនួន​រោងភាពយន្ត ក៏ដូចជា​ចំនួន​ទស្សនិកជន យើង​ពិនិត្យ​ឃើញ​មាន​កំណើន នៃ​ភាពយន្ត​បរទេស​នាំចូល​ជាច្រើន ដែល​បាន​បកប្រែ​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ ហើយ​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​នានា​មាន​ការ​កើន​ឡើង​ផង​ដែរ។

លើស​ពី​នេះ​ទៀត កត្តា​ធនធានមនុស្ស, កត្តា​សម្ភារៈ​បច្ចេកទេស, កត្តា​ដើមទុន នៃ​ការ​ផលិត, ការ​ប្រកួតប្រជែង​ពី​សំណាក់​ភាពយន្ត​បរទេស​ដែល​នាំចូល, កត្តា​ទីផ្សារ​តូច​ចង្អៀត, និង​កត្តា​ទំនាក់ទំនង រដ្ឋបាល​ផ្ទៃក្នុង មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ដែល​កត្តា​ទាំងនេះ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​រារាំង​ដល់​ដំណើរការ​រីកចម្រើន នៃ​វិស័យ​ភាពយន្ត​កម្ពុជា ទាមទារ​ឲ្យ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ផ្នែក ឯកជន ទាំង​ស្ថាប័នរដ្ឋ ដើម្បី​រួមគ្នា​ជជែក ពិភាក្សា ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញទៅមក ដោយ​ស្មារតី​ឆន្ទៈ ម្ចាស់ការ ដើម្បី​ជំរុញ​លើកកម្ពស់​គុណភាព​ភាពយន្ត​ឱ្យ​កាន់តែ​ប្រសើរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម