ព័ត៌មានជាតិ
កម្មកររោងចក្រនៅស្រុកបាទីជិត២០នាក់ បានដូលសន្លប់ជាបន្តបន្ទាប់
កម្មករកម្មការិនី ជិត២០នាក់ ដែលបម្រើការងារផ្នែកខ្សែដេរ ក្នុងរោងចក្រ វូណាមិ ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់ អាជ្ញាធរថា ដោយសារបញ្ហាសុខភាព។

លោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ នេះថា នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ពិតមានករណីកម្មករ កម្មការិនី ដែលបម្រើការងារផ្នែកខ្សែដេរ នៅរោងចក្រវូណាមី បានដួលសន្លប់ ជាបន្តបន្ទាបប្រាដកមែន ដែលមានចំនួន១៨នាក់ និងបានបញ្ជូលទៅសម្រាកព្យាបាលនៅ គ្លីនិចឯកជនមូលមិត្តដើមរកាទាំងអស់គ្នា។

លោកអភិបាលស្រុកបញ្ជាក់ថា ចំពោះបញ្ហាដែលបណ្ដាលឲ្យដួលសន្លប់នេះការសន្និដ្ឋានដំបូងអាចមកពីបញ្ហាសុខភាព ព្រោះកម្មករ កម្មការិនី មានអាការៈខ្សោយ និងអស់កម្លាំង ទើបបណ្ដាលឲ្យដួលសន្លប់បែបនេះ។ ក្នុងនោះចំនួនអ្នកសន្លប់មាន១៨នាក់ ប្រុស២នាក់។
បច្ចុប្បន្នគិតមកត្រឹមរសៀលថ្ងៃទី១៣ កុម្ភៈនេះ កម្មករកម្មការិនី ដែលបានដូលសន្លប់កាលពីម្សិលនោះបានធូរស្បើយនឹងបានត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួនអស់ហើយ៕
វីរៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី