ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តសៀមរាបឃាត់ខ្លួនបុគ្គលិកអាជ្ញាធរអប្បរា២នាក់ និងបំភ្លឺលម្អិតជុំវិញហិង្សាលើក្មេងលក់អណ្តើក
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣៥នាទី មានករណីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រើហិង្សាដោយចេតនាទៅលើក្មេងដើរលក់កូនអណ្ដើកនៅមុខប្រាសាទអង្គរ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់តាំងកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រើហិង្សាដោយចេតនាទៅលើក្មេងដើរលក់កូន អណ្ដើកនៅមុខប្រាសាទអង្គរ។
ជាក់ស្តែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងបានធ្វើការសាកសួរជនរងគ្រោះដែលមានឈ្មោះ ណុល សំណាង អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ខ្លួនបានចាប់សត្វអណ្តើកចំនួន ៧ក្បាល ពីក្នុងកសិន្ទុអង្គរវត្ត ហើយនៅវេលាម៉ោង ១៧:៣០នាទី ឈ្មោះ ណុល សំណាង និងឈ្មោះ ឌី ណេត ភេទប្រុស អាយុ ១៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ បាយ ប៊ីត ភេទប្រុស អាយុ ២២ឆ្នាំ បានដើរលក់កូនអណ្ដើកនៅចំណុចរានហាលអង្គរវត្ត ពេលនោះឈ្មោះ ណុល សំណាង បានលក់ដាច់អស់កូនអណ្តើកចំនួន ៥ក្បាល បានប្រាក់ចំនួន ៥ម៉ឺនរៀល ស្រាប់តែមានកម្លាំងអាជ្ញាធរ ជាតិអប្សរាមានគ្នាប្រហែលជា៤ ទៅ៥នាក់ ដេញចាប់ពួកគេ ពេលនោះឈ្មោះ ទី ពោត និងឈ្មោះ បាយ ប៊ីត បានរត់ចូលព្រៃ និងលោតចូលទឹកកសិន្ធុអង្គរអស់ទៅ នៅសល់ឈ្មោះ ណុល សំណាង ត្រូវបានកម្លាំងអាជ្ញាធរជាតិអប្សរាចាប់បាន ហើយបានចាប់ទាញកអាវជនរងគ្រោះជាប់ហើយបានទះកំភ្លៀងមួយដៃ និងទាត់ចំនួនមួយជើងបន្ថែមទៀត ហើយនាំជនរងគ្រោះទៅចំណុចក្បែរមាត់ទឹកមុខស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ដើម្បីរង់ចាំឡានមកដឹកយកទៅឲ្យជំនាញ ខណៈ ពេលនោះជនរងគ្រោះយំមិនឈប់ ទើបឈ្មោះ សុខ សឿន ស្រែកថា «ហ្មងឈប់យំអត់?» ហើយគេបានដើរមកពីមុខជនរងគ្រោះ និងធ្វើសកម្មភាពទះកំភ្លៀងចំសៀតផ្កាខាងឆ្វេង និងឈ្មោះ ហៃ រដ្ឋា បានដើរទៅខាងក្រោយជនរងគ្រោះ ទាត់ថែមមួយជើងទៀត ដល់ពេលឡានមកដល់ទើបពួកគេយកជនរងគ្រោះទៅប្រគល់ឲ្យមន្ត្រីបរិស្ថាននៅកន្លែងស្នាក់ ការតំបន់ការពារទេសភាពអង្គរ ដែលមានទីតាំងនៅទល់មុខចែកសំបុត្រចូលតំបន់អង្គរ ។
ចំពោះករណីនេះត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយឈានដល់ការឃាត់ខ្លួនឈ្មោះ សុខ សឿន និងឈ្មោះ ហៃ រដ្ឋា ទៅតាមបញ្ហារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ