Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ពិភាក្សាទ្វេភាគីជាមួយប្រតិភូចិន ដឹកនាំដោយលោក លី ស៊ូ ឡី

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈ អចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្ត​ចិន ដឹកនាំដោយលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈ​កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់គណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំង២ ក៏បានពិភាក្សា និងរំលឹកឡើងវិញ ពីទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង នៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានកត់សម្គាល់នូវសារៈសំខាន់នៃការពង្រឹងសហប្រតិបត្តិការទ្វេភាគីទាំង ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល គណបក្ស ដើម្បីស្វែងរកប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូគណបក្សកុម្មុយនីស្តចិននៅខេត្តសៀមរាបនាឱកាសនេះ គឺ ដើម្បីចូលរួមពិធីបើក(ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤) និង ធ្វើសិក្ខាសាលាទ្រឹស្តីលើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ បទពិសោធន៍ និងរបៀបពង្រឹងការ ការពារអេកូបរិស្ថានក្នុងការជម្រុញទំនើបកម្ម ផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម១២ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

Sokha Hotels

ព័ត៌មានពេញនិយម