ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញមន្ត្រី និងបុគ្គលិក ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ល្អក្នុងការបម្រើសេវាជូនពលរដ្ឋ
មន្ត្រីជាន់ខ្ពស់ ប.ស.ស. បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រី និងបុគ្គលិកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អក្នុងការបម្រើសេវាជូនពលរដ្ឋឱ្យមានភាពកក់ក្ដៅ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែរបស់នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ព្រមទាំងសាខាខេត្ត ខណ្ឌ នៃ ប.ស.ស. កាលពីថ្មីៗនេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលការអនុវត្តការងារកន្លងមក ព្រមទាំងដោះស្រាយបញ្ហាមួយចំនួនជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់នាយកដ្ឋានមួយនេះ ក្នុងន័យរួមចំណែកក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ជូនអង្គភាព។

លោកអគ្គនាយករង ប.ស.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ពុះពាររាល់ការលំបាកក្នុងការបំពេញការងារបម្រើស្ថាប័នរបស់នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ព្រមទាំងសាខាខេត្ត ខណ្ឌ នៃ ប.ស.ស. ទាំងអស់ រហូតសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។

លោកអគ្គនាយករង ប.ស.ស. បានបន្តជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារដែលសម្រេចបាន ដោយធ្វើយ៉ាងណាឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ