Connect with us

ព័ត៌មានជាតិ

​អ្នកនេសាទណាល្មើស​ ប្រើឧបករណ៍ឆក់​លួចដាក់​មងចងសន្ទូច​ក្នុងអន្លង់អភិរក្ស ​នឹងត្រូវអនុវត្តច្បាប់​

បានផុស

នៅ

មន្ត្រីខណ្ឌជលផល ​និងអង្កការដៃគូរៀបចំយន្តការអភិរក្សសត្វផ្សោត​ ដោយបង្កើត​ទីស្នាក់ការ​អភិរក្ស​ថ្មីមួយកន្លែងទៀត​នៅក្បាលកោះសំពាយ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធស្នាក់នៅប្រចាំការ​ បង្ក្រាប​បទ​ល្មើស​នេសាទ និងឃាត់ខ្លួនជនសង្ស័យណា ប្រើប្រាស់ឧបករណ៍ឆក់ លួចដាក់មង ចងសន្ទូចនៅ​ក្នុងតំបន់ហាមឃាត់ បង្កផលប៉ះពាល់ដល់ធនធានជលផល ត្រូវតែនាំ​​ខ្លួនមកអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖ មន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្ត​ឱ្យមាន​ភាព​ប្រទាក់ក្រឡាគ្នា និងស្របតាមអនុក្រឹត្យលេខ១៥៥ អ.ន.ក្រ.បក ដើម្បីអភិរក្សធនធានជលផល​ នៅតំបន់ស្នូល២ ដែលមានផ្ទៃទឹកជាង​១២២ គីឡូម៉ែត្រការរ៉េ ស្ថិតនៅក្នុងស្រុកសៀមបូក ឱ្យកាន់តែ​មានប្រសិទ្ធភាព។

​លោកបន្តថា៖ ​នៅក្នុងឆ្នាំ២០២៣ សត្វផ្សោតធំៗនៅអន្លុងត្បូងខ្លានេះ​ បានស្លាប់ចំនួន២ក្បាល​រួចមក​ហើយ កត្តាចាំបាច់ថ្ងៃនេះយើងបានមកជួបជុំគ្នា ត្រូវពិគ្រោះយោបល់ដាក់វិធានការម៉ឺងម៉ាត់ ហាម​ចូល​នេសាទ នៅតំបន់អភិរក្សសត្វផ្សោត ទៅតាមនិយាមការដែលបានកំណត់ក្នុងអនុក្រឹត្យ អ្នក​ពាក់​ព័ន្ធឲ្យជួយបង្វិលគម្រោង ឬក៏ជួយពិចារណាទៅលើតំបន់ហាមឃាត់ដែល យើងត្រូវជួយ​អភិរក្សសត្វផ្សោត តែបើយើងទៅជួយដល់សហគមន៍នេសាទ នៅសង្កាត់សាមគ្គីនោះវិញ វាអត់​ពាក់ព័ន្ធ អញ្ចឹងថ្ងៃនេះ អ្នកពាក់ព័ន្ធទាំងអស់ នឹងយល់ដឹងហើយ ចូលរួមជាមតិយោបល់ លើក​ឡើង​ពីបញ្ហា និងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចប្រជុំនេះ។

លោក សុខចាន់ សំអឿន អភិបាលរងក្រុងស្ទឹងត្រែង បានគាំទ្រលើការលើកឡើងនេះ ហើយអាជ្ញាធរនឹងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ទៅដល់ប្រជាសហគមន៍នេសាទ ព្រោះកន្លងមកពិនិត្យឃើញថា យើងបានសហការជាកម្លាំងសាមគ្គីបាន​ល្អ បង្ក្រាបបទល្មើសនេសាទ មិនថាពេលថ្ងៃ ឬនៅពេលយប់នោះទេ។

លោក ពក វណ្ណៈ ប្រធានសហគមន៍នេសាទសង្កាត់ព្រះបាទបានបញ្ចាក់ថា៖ សកម្មភាពបង្ក្រាបបទល្មើសនេសាទ ប្រជាសហគមន៍តែងយោគយល់ដល់ប្រជាអ្នកនេសាទគឺ ធ្វើការអប់រំផង ធ្វើកិច្ចសន្យាផង ហើយក៏មានការដកហូតទូកយកមករក្សាទុក និងឧបករណ៍នេសាទខុសច្បាប់ យកមកបំផ្លាញចោល ដើម្បីឱ្យជនខិលខូចមានការរាងចាល។

លោក ផាត តូមី មន្ត្រីសម្របសម្រួលគម្រោងអង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែងបានគាំទ្រចំពោះវិធានការអនុវត្តបានខ្ជាប់ខ្ជួននេះ ហើយគម្រោងអង្គការនៅបន្តជួយឧបត្ថម្ភ ប្រេង ថវិកាសម្រាប់ចុះបំពេញបេសសសកម្ម ប្រចាំខែ និងសម្ភារៈមធ្យោបាយផ្សេងៗបន្ថែមទៀត។

លោកបន្តថា៖ ការជូយគាំទ្រផ្នែកនេះគឺដើម្បីពង្រឹងដល់ការអភិរក្សសត្វផ្សោត ត្រីមេពូជឱ្យទទួលបានជោគជ័យ  និងកាន់តែប្រសើរឡើង នៅឆ្នាំ២០២៤នេះ។

សូមបញ្ចាក់ថា៖ កិច្ចប្រជុំនេះបានធ្វើឡើងកាលដើមខែមករាឆ្នាំ ២០២៤ ដើម្បីបង្កើនដល់ការអភិរក្សត្រីផ្សោតនិងត្រីមេពូជ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ កាលពី៣១/ ឧសភា/ ២០២៣  ឯកឧត្តមឌិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រគល់ទូកស្មាច់ និងម៉ាស៊ីន ២៥ សេះបន្ថែមចំនួន ៥ គ្រឿង ពិលបំភ្លឺខ្នាតធំចំនួន៥ ហ្សីលម៉ែលមើលឆ្ងាយចំនួន៥គ្រឿង និងឧបត្ថម្ភថវិកា៥លានរៀល ដល់មន្ត្រីជំនាញជលផល ដើម្បីបន្តការងារអភិរក្សសត្វផ្សោត និងត្រីមេពូជ​ឱ្យមានប្រសិទ្ធភាព នៅស្រុកសៀមបូកនេះផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម