ព័ត៌មានជាតិ
វេទិកាសេដ្ឋកិច្ចពិភពលោក ជាឱកាសពេជ្រ របស់នាយករដ្ឋមន្ត្រីថ្មី កម្ពុជា
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា ថ្លែងថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅអឺរ៉ុប រយៈពេល ៦ ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ ៤០ ដែលពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវពិសាលើយន្តហោះ។ ប៉ុន្តែសម្ដេចធិបតី បញ្ជាក់ថា ប្រសិនចំណាយពេលនេះ ហើយកម្ពុជាអាចទទួលផល មិនថាលើធុរកិច្ច សេដ្ឋកិច្ច អង្គការ ព្រមទាំងសហប្រតិកម្មការជាមួយបារាំង និងជាមួយប្រទេសដទៃ នោះគឺជាពេលវេលាដែលប្រើប្រាស់ល្អបំផុតក្នុងជីវិតរបស់សម្ដេចធិបតីផ្ទាល់។

ការថ្លែងនេះ ចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប ត្រូវនឹងម៉ោង ១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលដែលជាអ្នកបម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិបានការទុកចិត្ត យើងត្រូវធ្វើបែបនេះ ហើយរួមថ្នាក់ដឹកនាំនៅក្រសួងស្ថាប័ន សុទ្ធតែអ្នកដើរទាក់ម៉ូយទាំងអស់។ ក្រៅពីសម្ដេចជួបប្រមុខដឹកនាំប្រទេសដទៃ សម្ដេចបាន ផ្ដាំផ្ញើមន្ត្រីអមនាយករដ្ឋមន្ត្រី ឱ្យស្វះស្វែងរកដៃគូវិនិយោគនៅកម្ពុជា។

សម្ដេចធិបតី មានប្រសាសន៍បន្តថា៖ ” អ្នក (មន្ត្រីអមនាយករដ្ឋមន្ត្រី) ផ្សេងទៀត ខ្ញុំថា ពេលមកអមខ្ញុំ កុំគ្រាន់តែអមខ្ញុំចូលប្រជុំ គឺដាក់ផែនការដើម្បីទៅជួបប្រទាក់ក្រឡាគ្នា ចែកគ្នា។ ថ្ងៃមុនទៅចិន ខ្ញុំទៅជួបបណ្ដាក្រុមហ៊ុនប៉ុន្មាន ចប់មកវិញ ឯកឧត្ដម ស៊ុន ចាន់ថុល បន្តទៀត ទាក់ទាញបានក្រុមហ៊ុនផលិតកង់ឡានមួយ គ្រោងដាក់ទុន ១០០០ លាន [ដុល្លារអាមេរិក] នៅស្រុកខ្មែរ។ ក្រោមមកទៅជប៉ុន ទាក់ទាញបានក្រុមហ៊ុនបណ្ដុះបណ្ដាលមនុស្ស ក្រុមហ៊ុនអាយធី ទុនរាប់សិបលាន…”។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា និងបានស្វែងរកដៃគូវិនិយោគបរទេស រយៈពេល ៥ខែ មកនេះ សម្ដេចធិបតី មិនរំពឹងថា បានជួបគេ ១០០នាក់ គេអាចចាប់អារម្មណ៍ និងមកវិនិយោគនៅកម្ពុជាទាំង ១០០ទេ តែបើមិនជួបសោះ គេមិនស្គាល់កម្ពុជាទេ តែយើងត្រូវតែព្យាយាមជួប ព្យាយាមគោះទ្វារ ណែនាំខ្លួន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “យើងអត់ចេញតែគោលនយោបាយលើក្រដាសទេ យើងត្រូវដើរទៅដល់គេ។ មិនត្រឹមតែយកយកគោលនយោបាយទេ គឺព្យាយាមដឹកដៃគេទៅមើលផ្ទះយើង ហើយរៀបផ្ទះយើងឱ្យស្អាត ហើយធានាថាផ្ទះយើងស្អាតដែលភ្ញៀវបានទៅ ហើយសប្បាយចិត្ត ហើយនៅបន្ត កើតកូនកើតចៅ (វិនិយោគ) បន្ត។ នេះជាគោលដៅដែលរដ្ឋាភិបាល ៥ ខែនេះ បានដាក់ចេញ តែ ៥ ខែនេះ មិនមែនជាអ្វីដែលយើងធ្វើក្នុង ៥ ឆ្នាំទេ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ និងបន្តតទៅទៀត”។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ “ការកសាងឡើងវិញនូវទំនុកចិត្ត” ប្រារព្ធនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋាន ដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមក្នុងកិច្ចប្រជុំនេះ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត