Connect with us

ព័ត៌មានជាតិ

សៀវភៅ​​ «សម្លៀកបំពាក់​បុរាណតាម​ចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត​» នឹង​បកប្រែជា​ភាសា​ខ្មែរ​-ចិន

បានផុស

នៅ

នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​គម្រោង​បកប្រែ​និង​បោះពុម្ពផ្សាយ​ស្នាដៃ​សៀវភៅ​​​ពី​​ប្រវត្តិសាស្រ្ត ក៏ដូចជាតំបន់​ទេសចរណ៍​នៃប្រទេស​កម្ពុជា​ពីភាសាខ្មែរទៅភាសាចិន និងពីភាសាចិនមកជាភាសាខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ និង​ជា​សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា ជា​មួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​បក្សកុម្មុយនីស្ត​ចិនដឹក​នាំដោយ​លោក លី ស៊ូឡី សមាជិក​ការិយាល័យ​នយោបាយ និង​ជា​រដ្ឋមន្រ្តីក្រសួង​ឃោសនាការនៃគណៈ​កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលលោក​បំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជាបាន​ឲ្យ​ដឹង​ថា អនុស្សរណៈស្តីពី «ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ» នេះរួម​មានសៀវភៅបុរាណ, សៀវភៅ​ប្រវត្តិសាស្ត្រ វប្បធម៌ និង ទេសចរណ៍ជាដើម ដោយ​នឹង​មាន​ការបកប្រែពីភាសាខ្មែរទៅភាសាចិន និងពីភាសាចិនមកជាភាសាខ្មែរ។

បើតាមប្រធានរាជបណ្ឌិត្យសភា ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ​មានចំនួន ៥ ចំណងជើងរួមមាន៖

១-សៀវភៅស្តីពី «ទីតាំងរមណីយដ្ឋាននិងទេសចរណ៍កម្ពុជា»

២-សៀវភៅស្តីពី «សម្លៀកបំពាក់តាមរយៈចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត»

៣-សៀវភៅស្តីពី «សិលាចារឹកខ្មែរ»

៤- សៀវភៅស្តីពី «ម៉ូតសម្លៀកបំពាក់ខ្មែរ»

៥- សៀវភៅស្តីពី «ប្រវត្តិសាស្ត្រខ្មែរ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម