ព័ត៌មានជាតិ
ជនមានពិការភាព ៦នាក់ ក្នុងនោះម្នាក់អាយុ ៥៦ឆ្នាំ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ បច្ចេកទេស វគ្គដំបូង
មន្រីជាន់ខ្ពស់ក្រសួងការងារ បានឲ្យដឹងថា មានជនមានពិការភាពចំនួន ៦នាក់ បានចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គដំបូងដែលចាប់ផ្ដើមនាពាក់កណ្ដាលខែមករា ឆ្នាំ ២០២៤នេះ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវគ្គដំបូង កាលពីព្រឹកថ្ងៃទី ១៥ ខែមករានេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាថា សម្រាប់ការបើកវគ្គបណ្ដុះបណ្ដាលដំបូងនេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណជាង ២ម៉ឺន ៤ពាន់នាក់ បានចុះឈ្មោះចូលរៀន។ ក្នុងចំណោមនោះ មានជនមានពិការភាពចំនួន ៦នាក់ បានចុះឈ្មោះផងដែរ។

លើសពីនេះទៀត ក្នុងចំណោមជនមានពិការភាពទាំង ៦នាក់នោះ មានម្នាក់មានអាយុដល់ទៅ ៥៦ឆ្នាំឯណោះ។ លោក ហេង សួរ បានបន្ថែមថា «ហើយនៅថ្ងៃនេះ ក្រៅពីលោកពូ ក៏នៅមានបុគ្គលដែលមានពិការភាពចំនួន ៥រូបផ្សេងទៀត ក៏បានចុះឈ្មោះចូលរៀន នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសរបស់យើង»។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានសម្ដែងការកោតសរសើរ និងលើកទឹកចិត្តដល់យុវជន និងបុគ្គលដែលមានពិការភាពទាំងអស់ ដែលបានចុះឈ្មោះចូលរៀនក្នុងវគ្គដំបូងនេះ ហើយក៏ថ្លែងអំណរគុណដល់បណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសទាំងអស់ ដែលបានបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការចូលរៀន។
សូមជម្រាបថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ខែ ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឲ្យបង់ប្រាក់នោះទេទេ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែថែមទៀត។
មុខជំនាញសម្រាប់ជំហានដំបូងមានចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន៖ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក