ព័ត៌មានជាតិ
សម្ពាធអតិផរណាជះឥទ្ធិពលដល់ពលរដ្ឋជាង ៤៩ម៉ឺនគ្រួសារនៅកម្ពុជា
សម្ពាធអតិផរណា បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ រាជរដ្ឋាភិបាល បានអនុវត្តគោលការណ៍ជួយពលរដ្ឋ គិតចាប់ពីចុងឆ្នាំ ២០២២ មកដល់ពេលនេះ អ្នកដែលបានផលប្រយោជន៍ពីការជួយរបស់រដ្ឋមានចំនួនជាង ៤៩ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋមានចំនួន ១លាន ៨សែននាក់។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប” នាទីក្រុងប៉ារីស ប្រទេសបារាំង ល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា«រដ្ឋយើងអត់មានលុយច្រើន តែយើងមិនអត់ទឹកចិត្តទេ តិចច្រើន យើងត្រូវជួយប្រជាពលរដ្ឋ»។

ក្រៅពីនេះ សម្តេចលើកឡើងទៀតថា សុខភាពក៏ជាបញ្ហាសំខាន់ផងដែរ។ កន្លងមករដ្ឋបានចេញមូលនិធិសមធម៌(មូលនិធិសុខាភិបាល) ជួយដល់ពលរដ្ឋចំនួនជាង ៧០ម៉ឺនគ្រួសារ ស្មើនឹង២លាន ៨សែននាក់ ក្នុងនោះ មានកម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង ១០ម៉ឺននាក់ ដែលទទួលបានការព្យាបាលដោយមិនគិតថ្លៃពីរដ្ឋ។
ជាមួយគ្នានេះ រដ្ឋក៏បានគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារផងដែរ។ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាល បានគិតពីសុខភាពមនុស្សចាប់តាំងពីមិនទាន់កើតមកម្លេះ។ ទោះជារដ្ឋជួបការលំបាកនៅក្នុងវិបត្តិកូវីដ ក៏រដ្ឋាភិបាលមិនបានផ្តាច់ប្រាក់ឧត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះនោះឡើយ ព្រោះជីវិតរបស់ពលរដ្ឋជាអាទិភាពទី១, ជីវភាពសុខភាពពលរដ្ឋ គឺជាអាទិភាពដែលត្រូវយកចិត្តទុកដាក់។ នេះជាការបន្ថែមរបស់សម្តេចនាយករដ្ឋមន្រ្តី។
សម្តេច បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបានជួយស្រ្តីមានផ្ទៃពោះ និងកុមារ បានប្រមាណជិត ៤០ម៉ឺននាក់ហើយ។
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុគ្រប់គ្រងឆ្នាំ ២០២៤ បានបង្ហាញថា អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ ២,៥% នៅក្នុងឆ្នាំ ២០២៤ ដោយសារការរំពឹងទុកនូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងអន្តរជាតិ។ ទន្ទឹមនឹងនេះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២០៧១ដុល្លារ បើធៀបនឹងឆ្នាំ ២០២៣ មានចំនួន ១៩១៧ដុល្លារប៉ុណ្ណោះ។ ស្របពេលដែលសេដ្ឋកិច្ច ត្រូវបានរំពឹងថា នឹងកើនឡើង ៦,៦% នៅឆ្នាំ ២០២៤នេះ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?