Connect with us

ព័ត៌មានជាតិ

មន្ត្រីACU ថា​ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរួមចំណែកសំខាន់បង្ការ ទប់ស្កាត់អំពើពុករលួយ

បានផុស

នៅ

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្ការ និងទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយជាមុន។ នេះជាការអះអាងរបស់លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​ប្រធាន ​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

បន្ថែមពីនេះ មន្រ្តី​រាជការ​ស៊ីវិល​ មន្ត្រីយោធា​ នគរបាល​ជាតិ មន្ត្រី​រាជការ​សាធារណៈ​ដែល​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ និងមន្រ្តី​ផ្សេង​ទៀត​ដែល​តែងតាំង​ដោយ​ប្រកាស ​ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ​តាម​បញ្ជី​​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់​ដឹកនាំ​​សង្គម​ស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម​ ​អយ្យការ ​សាការី​ ក្រឡាបញ្ជី និង​អាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចនេះដែរ។

បើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានលើកឡើងដូច្នេះថា «ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកបង្ការ ទប់ស្កាត់អំពើពុករលួយទុកជាមុន»។

លោក ញីវ បញ្ញារិទ្ធ បានឱ្យដឹងថា រាប់ចាប់ពីថ្ងៃទី១ រហូតដល់ត្រឹមព្រឹកថ្ងៃទី១៥ ខែមករានេះ ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៥ ៥៤៩រូប ស្មើនឹង ៨៥.០៦ភាគរយនៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩រូប។

ជុំវិញលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំនេះ ត្រូវបានលោកប្រធាននាយកដ្ឋាន វាយតម្លៃខ្ពស់ ដោយចាត់ទុកថា ការប្រកាសនេះមានល្បឿនលៀនលើសពីការរំពឹងទុក បើប្រៀបធៀបនឹងការប្រកាសកន្លងមក។ លោក ថា លទ្ធផលនេះ អាចសម្រេចទៅបានល្អប្រសើរ ដោយសារមានកិច្ចសហការយ៉ាងល្អពីក្រុមជនបង្គោលប្រឆាំងអំពើពុករលួយប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់របស់បុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។

សូមបញ្ជាក់ថា​ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៥ ខែមករានេះ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង ១០០ភាគរយហើយនោះ រួមមាន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធនាគារជាតិនៃកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាធម្មនុញ្ញ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ប៉ៃលិន កំពង់ស្ពឺ ព្រៃវែង ព្រះវិហារ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង មណ្ឌលគិរី ព្រះសីហនុ បាត់ដំបង រតនគិរី បន្ទាយមានជ័យ ស្ទឹងត្រែង កោះកុង និងខេត្តឧត្តរមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម