Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ជួយ​ពលករ​ខ្មែរ​ចំនួន​១១​នាក់ និង​ទារក​ម្នាក់​ផង ពី​ប្រទេស​ម៉ាឡេស៊ី​

បានផុស

នៅ

លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​មុននេះ​បន្តិច​ថា ពលករ ពល​ការិនី​ខ្មែរ​ចំនួន​១១​នាក់ ដែល​ចេញ​ធ្វើការ​ខុសច្បាប់​នៅ​ម៉ាឡេស៊ី នឹង​មកដល់​កម្ពុជា​វិញ នៅ​ល្ងាច​នេះ ក្រោយពី​មានការ​សម្របសម្រួល​ពី​ស្ថានទូត​។

លោក កុយ គួ​ង បញ្ជាក់​យ៉ាងនេះ​ថា “​ដោយមាន​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ពលករ ពល​ការិនី​ខ្មែរ​ចំនួន​១១​នាក់ និង​ទារិកា​ម្នាក់ ដែល​បានមក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ​លេខ​SQ5008 នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៥ និង​៣៥​នាទី​ល្ងាច “​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក កុយ គួ​ង ពលករ ពល​ការិនី​ខ្មែរ​ទាំងនោះ ត្រូវបាន​មន្ត្រី​ស្ថានទូត​បាន​ជួយ​សម្របសម្រួល​ឯកសារ នាំទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី និង​ជូនទៅ​ធ្វើតេស្ត​កូ​វីដ​-១៩ ព្រមទាំង​ជូនទៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏បាន​ជួយ​អន្តរាគមន៍​ឱ្យ​ពលករ​ពល​ការិនី​ខុសច្បាប់​ចំនួន​១៨​នាក់ បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ផង​ដែរ ហើយ​ពួកគេ​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ​លេខ​SQ5008 នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៥ និង​៣៥​នាទី​ល្ងាច​ហើយ​ការ​វិលត្រឡប់​របស់​ព​លករ ពល​ការិនី​ខ្មែរ​ខាងលើ គឺធ្វើឡើង​តាមរយៈ​កម្មវិធី Undocumented Migrant Recalibration Plan របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី​។

​ជាមួយគ្នា​នោះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

Sokha Hotels

ព័ត៌មានពេញនិយម