ព័ត៌មានជាតិ
វត្ត ចំនួន ២១ នៅខេត្តកោះកុង បានចុះបញ្ជីធ្វើប្លង់អចលនវត្ថុត្រឹមត្រូវ តាមច្បាប់
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានឱ្យដឹងថា ក្នុងចំណោមវត្តអារាមប្រមាណ ៥០ វត្ត ក្នុងខេត្ត គឺមាន ២១ វត្ត ហើយ ដែលក្រុមការងារជំនាញ ចុះបញ្ជីធ្វើប្លង់អចលនវត្ថុត្រឹមត្រូវតាមច្បាប់កំណត់។

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ ថ្មីៗ នេះ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ មានវត្តអារាមចំនួន ២១ វត្ត បានចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិរបស់វត្ត ដោយមានកិច្ចសម្របសម្រួលពីរដ្ឋបាលខេត្ត និងក្រុមការងារមន្ទីររៀបចំដែនដីខេត្ត។

លោក អ៊ូច ទូច អះអាងដែរថា ការចុះបញ្ជីដីធ្លីវត្តអារាមនៅខេត្តកោះកុង ភាគច្រើនធ្វើដាច់ដោយដុំ និងខ្លះទៀតធ្វើដោយលក្ខណៈជាប្រព័ន្ធរបស់ការអនុវត្តក្រុមការងារមន្ទីររៀបចំដែនដី។ ការចុះបញ្ជីនេះហាក់យឺតបន្តិច ដោយសារតែដីធ្លីវត្តខ្លះស្ថិតក្នុងការការពារធម្មជាតិមិនអាចចុះបញ្ជីបាន ពោលគឺតំបន់វត្តទាំងនោះ ទើបតែកាត់ឆ្វៀលចេញពីការប្រើប្រាស់ពីរាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យលេខ ៣០។

បើតាម លោក អ៊ូច ទូច ទោះយ៉ាងណា មន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងព្រះចៅអធិការ និងគណៈកម្មការគ្រប់គ្រងវត្ត ឬ ព្រះវិហារ នឹងស្នើសុំពន្លឿនទៅកាន់មន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាបានចុះបញ្ជីប្លង់កម្មសិទ្ធិគ្រប់វត្តទាំងអស់នាពេលខាងមុខ។

ចំណែក លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ធ្លាប់លើកឡើងថា ការរៀបចំចុះបញ្ជីដីតាមវត្តអារាមនានាក្នុងខេត្ត ត្រូវធ្វើឱ្យត្រឹមត្រូវតាមច្បាប់ជាធរមាន ដើម្បីថែរក្សាគរុភណ្ឌវត្តបានគង់វង្ស។

លោកស្រីអភិបាលរងខេត្ត បង្ហាញថា ដើម្បីចុះបញ្ជីដីវត្តបាន លុះត្រាតែមានគណៈកម្មការវត្តដែលទទួលស្គាល់ជាផ្លូវការ ធ្វើជាតំណាងក្នុងការស្នើសុំចុះបញ្ជីមកកាន់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ។ គណៈកម្មការវត្ត គឺជាកិច្ចការចាំបាច់មួយដែលព្រះចៅអធិការ សាលាអនុគណ សាលាគណ រដ្ឋបាលក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរ ត្រូវសហការរៀបចំឱ្យបានស្របតាមខ្លឹមសារ នៃប្រកាសរបស់ក្រសួងធម្មការ និងសាសនា។ ទាំងរដ្ឋបាលខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក៏ដូចជាសាលាទាំងពីរគណៈ ប្ដេជ្ញាចិត្តធ្វើការសហការគ្នាដាក់ចេញនូវឯកសារជាវិធានមួយចំនួនសម្រាប់ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនា សំដៅរក្សាឱ្យបាននូវវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ជាពិសេសតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ