Connect with us

ព័ត៌មានជាតិ

លោក វង្ស ពិសេន ប្រាប់អាជ្ញាធរមូលដ្ឋានបន្តបម្រើពលរដ្ឋឱ្យបានល្អ កុំរើសអើងនិន្នាការ

បានផុស

នៅ

សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក វង្ស ពិសេន ប្រាប់មន្ត្រីក្រុមការងារគណ បក្ស​ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បន្តបម្រើពលរដ្ឋឱ្យបានល្អថែមទៀត ដោយត្រូវជួយដោះស្រាយសំណើ សំណូមពរ និងសេចក្ដីត្រូវការរបស់ពលរដ្ឋប្រកបដោយតម្លាភាព និងមិនមានការរើសអើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកពារាំង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោក វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង បានលើកឡើងពីដំណើរការនៃអង្គមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ដែលបានពិភាក្សា និងអនុម័តសភាពការណ៍ទូទៅ ការងារគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ ក៏ដូចជាការសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងពេលត្រូវរងឥទ្ធិពលដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី។

លោក វង្ស ពិសេន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមយ៉ាងរឹងមាំ ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន។ ក្នុងនោះ លោក ក៏បានផ្តាំផ្ញើដល់មន្ត្រីក្រុមការងារចុះមូលដ្ឋាន មន្ត្រីគណបក្ស និងអាជ្ញាធរមូលដ្ឋាន បន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អថែមទៀត ដោយត្រូវផ្លាស់ប្តូរឥរិយាបថឱ្យសាកសមជាមន្ត្រី ជាអ្នកដោះស្រាយសំណើ សំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងមិនមានការរើសអើង។

ទន្ទឹមនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានណែនាំឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយក្នុងនោះ មន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវបន្តខិតខំពង្រីកសមត្ថភាព និងបង្កើនស្មារតីទទួលខុសត្រូវផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម