Connect with us

ព័ត៌មានជាតិ

អាស៊ាន-ចិន កសាងភាពដៃគូអប់រំបច្ចេកទេស និងការចែកបទពិសោធន៍

បានផុស

នៅ

អាស៊ានចិន កសាងទំនាក់ទំនង និងភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បីផ្សារភ្ជាប់សាលាអប់រំបច្ចេកទេស តាមរយៈការចែករំលែកបទពិសោធន៍។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស និងអង្គការ GO STUDY Global Education បានសហការរៀបចំ សិក្ខាសាលាអន្តរជាតិ ស្តីពី “ភាពជាដៃគូរវាងអាស៊ាន-ចិន” រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត អៃ សុងហ៊ាង នាយក មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស បានលើកឡើងអំពីគោលបំណងសំខាន់ នៃសិក្ខាសាលាអន្តរជាតិ គឺដើម្បីកសាងទំនាក់ទំនង និងភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បីផ្សារភ្ជាប់សាលាអប់រំបច្ចេកទេស តាមរយៈការចែករំលែកបទពិសោធន៍ លើជំនាញបច្ចេកទេសពីអ្នកឯកទេសដែលមកពីប្រទេសចិន និងប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម សរុបចំនួន ៤២សាលា និងអង្គភាពពាក់ព័ន្ធចំនួន ៨ផ្សេងទៀត។

លោក លីវ យូយី អគ្គនាយក នៃនាយកដ្ឋានអប់រំតំបន់ក្វាងស៊ីហ្សួង នៃសាធារណៈរដ្ឋប្រជាមានិតចិន បានលើកឡើងថា សិក្ខាសាលានេះជាឱកាសក្នុងការជួបប្រជុំគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការវាង អាស៊ាន និងចិន លើការអប់រំបច្ចេកទេស។ ប្រទេសចិនចាត់ទុក តំបន់ស្វយ័តក្វាងស៊ីហ្សួង ជាច្រកសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូចំពោះបណ្ដាប្រទេសអាស៊ាន។ យើងបានសម្របសម្រួលឱ្យសាលានៅតំបន់ស្វយ័តក្វាងស៊ីហ្សួង បង្កើតកម្មវិធីផ្លាស់ប្ដូរ និងសហប្រតិបត្តិការអប់រំមួយចំនួនដូចជា បណ្ដាញធនាគារខួរក្បាលសាកលវិទ្យាល័យរវាងអាស៊ាន និងចិន និងផ្ដល់អាហារូបករណ៍ជូនសិស្សមកពីតំបន់អាស៊ាន ផងដែរ។

បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិនេះពិតជាមានសារៈសំខាន់ដែល “វាជាឱកាសដ៏ល្អសម្រាប់ពួកយើង ដើម្បីស្វែងយល់ពីការអនុវត្តល្អបំផុត ស្ដីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមតំណាងសាលាអប់រំបច្ចេកទេសពីប្រទេសចិន និងពីប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលយើងបានធ្វើកាលពីអតីតកាល និងផែនការសម្រាប់សកម្មភាពនាពេលអនាគត។ លើសពីនេះ គម្រោង និងសំណើសហប្រតិបត្តិការនាពេលអនាគត ក៏ត្រូវបានលើកឡើងសម្រាប់ការពិចារណា ដើម្បីបង្កើនភាពជាដៃគូជិតស្និទ្ធ។ ការភ្ជាប់ទំនាក់ទំនងគ្នាគឺជាគន្លឹះ និងកម្លាំង ដែលជាមូលដ្ឋាន នៃការធ្វើការរួមគ្នាដើម្បីដោះស្រាយដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចិរភាព (SDGs)។”

គួរបញ្ជាក់ថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី តំណាងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស វិទ្យាស្ថាន សាកលវិទ្យាល័យ ពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងអង្គភាពពាក់ព័ន្ធ សរុបប្រមាណជាង ១០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ចរាចរណ៍៤ ម៉ោង មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

Sokha Hotels

ព័ត៌មានពេញនិយម