Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំ​ចិន​២​ថ្ងៃ ស្លាប់​១២​នាក់ និង​របួស​៣០ នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២៥ លើក នៅ​ទូទាំងប្រទេស

បានផុស

នៅ

តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​រយៈពេល​២​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិចិន មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៥​លើក នៅ​ទូទាំង​ប្រទេស ក្នុងនោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់ របួស​៣០​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​២២ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៤ លើក ក្នុងនោះ​ស្លាប់​ចំនួន​០៥ នាក់ របួស​ចំនួន​១៨នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​១០នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​តាម​រាជធានី ខេត្ត ចំនួន​០៨​។ ចំណែក​ថ្ងៃ​សៅរ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១១លើក ក្នុង​នោះ​ស្លាប់​ចំនួន​០៧នាក់ របួស​ចំនួន​២២នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​១២ នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៨​។

​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​៤៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤០០ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២១៧ នាក់ របួស​ចំនួន​៦០៨ នាក់ របួសធ្ងន់​ចំនួន​៣៤៨ នាក់ ហើយ​រយៈពេល​៤៤ ថ្ងៃ​នេះ​ដែរ មាន​យានយន្ត​ល្មើស​ចំនួន​៤០៦៣៨ គ្រឿង ត្រូវ​បាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ​ម៉ូតូ​ចំនួន​៣០០៩០ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១០៥៤៨ គ្រឿង ក្នុង​នោះ​រថយន្ត​តូច​ចំនួន​៨៥៥៣ គ្រឿង និង​រថយន្ត​ធំ​ចំនួន ១៩៩៥ គ្រឿង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម