ព័ត៌មានជាតិ
កម្ពុជា ចិន ពង្រឹងសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស (TVET) និងថ្នាក់ឧត្តមសិក្សា
កម្ពុជា ចិន ពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស (TVET) និងថ្នាក់ឧត្តមសិក្សា ក៏ដូចជាការគ្រប់គ្រងលើអាហារូបករណ៍ រវាងមន្ទីរអប់រំ នៃតំបន់ស្វយ័ត Guangxi Zhuang និងក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមកពី នាយកដ្ឋានអប់រំ នៃតំបន់ស្វយ័ត Guangxi Zhuang សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក LIU Youyi អគ្គនាយក នៃនាយកដ្ឋានអប់រំ ប្រចាំតំបន់ស្វយ័តខេត្តក្វាងស៊ី លោក HU Chunliu ប្រធានការិយាល័យរដ្ឋបាល លោក Qin Zhuangcai ប្រធានផ្នែកអប់រំមនុស្សពេញវ័យនិងវិជ្ជាជីវៈ និង លោក LUO Yaoguang ប្រធានផ្នែកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តការខាងក្រៅ។
ភាគីចិនតាមរយៈ អគ្គនាយក LIU Youyi បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ពិសេសលើការងារលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងសម្បូរបែបតាមរយៈការបង្កើនកម្មវិធីអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
បណ្ឌិតសភាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណរដ្ឋាភិបាលចិន តាមរយៈ លោក LIU Youyi និងគណៈប្រតិភូទាំងអស់សម្រាប់ការបញ្ជូនអ្នកជំនាញចិនចំនួនបីរូបទៅធ្វើការនៅ SEAMEO TED រយៈពេលមួយឆ្នាំក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការងារសិក្សាស្រាវជ្រាវនៅវិទ្យាល័យទូទៅមួយចំនួន និងនៅគ្រឹះស្ថានឧត្តមសិក្សាក៏ដូចជាការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង SEAMEO TED និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មួយចំនួនរបស់ចិន ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពពន្លឿនចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។
ក្រសួងអប់រំ យុវជន និងកីឡា រីករាយគាំទ្ររាល់គំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាច្រើនបន្ថែមទៀតរបស់រដ្ឋាភិបាលចិន តាមរយៈនាយកដ្ឋានអប់រំនៃតំបន់ស្វយ័ត Guangxi Zhuang ក្នុងគោលដៅបម្រើប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)