Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរគោលនយោបាយចិនតែមួយ

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា នៅថ្ងៃច័ន្ទ​ ទី១៥ ខែមករា នេះ  ​បានប្រកាសពីជំហរយ៉ាងម៉ឺងម៉ាត់ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយក៏ទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍ដែលបក្សកាន់អំណាចបានចេញសេចក្ដីថ្លែងការណ៍បែបនេះ បន្ទាប់ពីតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសបាន​ប្រធានាធិបតីថ្មី ហើយមានការវិវត្តថ្មីៗជាបន្តបន្ទាប់ ជាពិសេស គឺលោក Antony Blinken  រដ្ឋមន្ត្រីការបរទេសមហាអំណាចអាមេរិក ដែលជាដៃគូរ​ប្រកួតប្រជែងរបស់មហាអំណាចចិន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីតៃវ៉ាន់ជាប់ឆ្នោតថ្មី។

ជុំវិញការវិវត្តថ្មីនៅតៃវ៉ាន់នេះ បក្សដ៏ធំ និងឈានមុខគេនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយបានសរសេរដូច្នេះថា គណបក្សប្រជាជនកម្ពុជា គោរពគោលការណ៍ឯករាជ្យ អធិបតេយ្យ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន

មិនត្រឹមតែប៉ុណ្ណេះ គណបក្សប្រជាជនបន្តអះអាងថា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសនានាលើសកលលោក ដោយគោរពតាមការណ៍ទាំងអស់ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

គូរជម្រាបជូនបន្តិចថា ក្នុងករណីចិន និងតៃវ៉ាន់នេះ រដ្ឋាភិបាលកម្ពុជា តាមរយ

ៈក្រសួងការបរទេស ក៏បានប្រកាសបន្តគាំទ្រគោលនយោបាយចិនតែមួយ ដោយកម្ពុជាទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាអាជ្ញាធរស្របច្បាប់តំណាងឱ្យប្រទេសចិនតែមួយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម