ព័ត៌មានជាតិ
ភ្ញៀវទេសចរឆ្លងកាត់បាត់ដំបងកុំភ្លេចចូលភ្លក់កណ្ដុរអាំងអូរតាគី
បើគេនិយាយអំពីឈ្មោះសត្វកណ្ដុរគឺជាពពួកសត្វចង្រៃម្យ៉ាងដែលគួរឲ្យខ្ពើមរអើមដែលអ្នកផងទាំងឡាយមិនចង់ឮឈ្មោះដោយសារតែពពួកសត្វប្រភេទនេះ វាមានលក្ខណៈស្មោកគ្រោកនេះបើយើងនិយាយអំពីសត្វកណ្ដុរដែលរស់នៅតាមភូមិនិងតាមគំនរសំរាម។
គួរបញ្ជាក់ដែរថា សត្វកណ្ដុរគឺស្ថិតក្នុងជំពូកសត្វចង្រៃ និងជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះហើយសត្វទាំងនេះគឺកាត់បំផ្លាញគ្មានសល់តាំងពីសម្ភារៈក្នុងផ្ទះគឺពួកវាកាត់បំផ្លាញគ្មានរើសមុខមិនថាឡើយមុងភួយសម្លៀកបំពាក់និងខ្សែភ្លើងជាដើម៘ រហូតដល់ដំណាំក្នុងស្រែចម្ការដោយពួកវាចេញទាំងហ្វូងទាំងហ្វូងធ្វើការកាត់បំផ្លាញផលដំណាំរបស់ប្រជាកសិករ។
លោក ម៉ុង កក្កដា ជាអ្នកអាំង និងឆ្អើរសត្វកណ្ដុរលក់ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបរាប់ថា ថ្វីបើសត្វកណ្ដុរជាពពួកសត្វចង្រៃព្រមទាំងមានភាពស្មោកគ្រោកក៏ពិតមែន ប៉ុន្តែសម្រាប់សត្វកណ្ដុរដែលលោកទិញយកមកអាំងលក់នៅទីនេះ គឺជាសត្វកណ្ដុរស្រែដែលប្រជាកសិករដាក់អន្ទាក់ ឬបរបាញ់នៅពេលយប់ក្រោយពីពួកគាត់ប្រមូលផលស្រូវរួចមក។
លោកបានបន្តទៀតថា ស្រែស្រូវដែលប្រជាកសិករប្រមូលផលរួច គឺសត្វកណ្ដុរតែងតែចេញមករកស៊ីគ្រាប់ស្រូវទាំងហ្វូងទាំងហ្វូងពិសេសគឺនៅរាត្រីខែភ្លឺដែលធ្វើឲ្យអ្នកភូមិ និងប្រជាកសិករដេញប្រមាញ់ដាក់អន្ទាក់ និងបរបាញ់នៅពេលយប់ដើម្បីយកមកលក់ឲ្យរូបលោកដែលជាអ្នកអាំងលក់បន្ត។
ចំពោះតម្លៃវិញលោកបានបន្ថែមថា គឺលោកទិញក្នុងមួយគីឡូក្រាមមួយម៉ឺនរៀលដោយពន្លះស្បែករួចជាស្រេចហើយលោកយកមកប្រឡាក់គ្រឿងដើម្បីឲ្យមានរសជាតិឆ្ងាញ់ហើយអាំងនិងឆ្អើលឡើងពណ៌ក្រហមសម្រាប់ទាក់ទាញភ្ញៀវទេសចរដែលឆ្លងកាត់ទីតាំងនេះរាល់ថ្ងៃការប្រកបរបរលក់សត្វកណ្ដុរអាំងគឺដាច់គ្រាន់បើវាជាមុខរបរមួយសុច្ចរិត និងទប់ទល់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារលោក។ លោកក៏បានផ្ដាំផ្ញើផងដែរថា បើភ្ញៀវទេសចរបានធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបងតាមបណ្ដោយផ្លូវជាតិលេខ៥ កុំភ្លេចចូលភ្លក់សជាតិសត្វកណ្ដុរអាំងអូរតាគីឲ្យសោះព្រោះវាជាអាហារម្យ៉ាងសម្រាប់ទទួលទានលេងនិងជាគ្រឿងក្លែមយ៉ាងពិសេសផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»