Connect with us

ព័ត៌មានជាតិ

រដ្ឋ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ដើម្បីជាប្រយោជន៍ដល់យុវជន

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៥ ខែមករា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវគ្គដំបូង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

លោក ហេង សួរ បានលើកឡើងថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចុះឈ្មោះចូលរៀន ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងនេះ នឹងក្លាយជាជនគំរូសម្រាប់យុវជនក្រោយៗ ទៀត។

លោករដ្ឋមន្ត្រី បានថ្លែងថា «អញ្ចឹងដើម្បីឲ្យយុវជនដទៃផ្សេងទៀត ក៏មករៀនបាន ទាល់តែប្អូនៗ ក្មួយៗ ក្លាយទៅជាមនុស្សដែលជោគជ័យ ក្លាយទៅជាមនុស្សគំរូ ដើម្បីទាញយកយុវជនផ្សេងទៀត ឲ្យមករៀនដូចយើងដែរ ដើម្បីបានការងារដូចយើង ហើយនឹងក្លាយទៅជាវីរៈបុរសប្រចាំគ្រួសាររបស់គេ ដូចយើងដែរ អញ្ចឹងយើងសំខាន់ណាស់»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានអនុវត្តដោយភាពជឿជាក់ ប្រកប​ដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់ កម្ពុជា ក្រោយពីបានប្រកាសឲ្យអនុវត្តកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ។

បើតាមប្រមុខរាជរដ្ឋាភិបាល ក្រោយដាក់ឲ្យអនុវត្តរយៈពេល ២ខែគត់មកនេះ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជន លើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថា នឹងទទួលបាននូវចំណេះជំនាញក្នុងការបំពេញទីផ្សារការងារ ក៏ដូចជាកែប្រែសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែធូរធាផងដែរ។ 

នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ គឺជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី ១ នៅទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ដោយក្នុងវគ្គទី១៖ មានសិក្ខាកាមចំនួន ១៥,០០០នាក់ ដោយសិក្សាលើវិស័យចំនួន ១០ និង ៣៨មុខជំនាញ ដោយ​បែងចែកចេញជា ៥០០ថ្នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាព នៃវគ្គបណ្តុះបណ្តាលនេះ ឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ “ឲ្យចេះ ឲ្យចប់ ឲ្យមានការងារ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម