Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ស្វែងយល់ការបណ្ដុះបណ្ដាលជំនាញផលិតនាឡិកា​ស្តង់ដារស្វីស របស់ Prince Horology

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ទស្សនា និង​ស្វែងយល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផលិត​នាឡិកា​ដៃ​របស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ Prince Horology ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ អ្នក​ជំនាញ​របស់​មជ្ឈមណ្ឌល បាន​ពន្យល់ លោក​រដ្ឋមន្ត្រី ពី​ដំណាក់កាល​នីមួយៗ នៃ​ការ​បណ្ដុះបណ្ដាល និង​ហ្វឹកហ្វឺន​សិក្ខាកាម និង​បុគ្គលិក​ខ្មែរ​ដែល​កំពុង​ហាត់​ការ និង​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​ផ្ទាល់។

តាម​គោលការណ៍ មជ្ឈមណ្ឌល ផ្តល់​ការ​ហ្វឹកហ្វឺន​ជូន​សិក្ខាកាម​រយៈពេល ២ ឆ្នាំ ដោយ​ភ្ជាប់​នឹង​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ ដើម្បី​ឱ្យ​សិក្ខាកាម​អាច​ក្រេបជញ្ជក់ ទទួល​បាន​អាជីព​ដ៏​កម្រ​នេះ ព្រោះថា ថ្វី​ត្បិត​តែ​មជ្ឈមណ្ឌល​មិន​ស្វែងរក​ប្រាក់ចំណេញ​ចេញពី​ការ​ផលិត​ក៏​ពិតមែន ប៉ុន្តែ​មជ្ឈមណ្ឌល​បាន​នាំ​ចូល​បច្ចេកវិទ្យា​ស្តង់ដារ នៃ​ប្រទេស​ស្វីស​តាមរយៈ​អ្នក​ជំនាញ​របស់​ស្វីស​មក​បណ្ដុះបណ្ដាល​ផ្ទាល់។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ Prince Horology ដែល​បាន​បណ្ដុះបណ្ដាល​ជំនាញ​ពិសេស​នេះ​ឱ្យ​ពលរដ្ឋ​ខ្មែរ។

សូម​រំលឹក​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ Prince Horology នេះ​ហើយ​បាន​ផលិត​នាឡិកា​ជូន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល អាស៊ាន និង​ពិភពលោក ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤១ កាលពី​ឆ្នាំ ២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៧ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម