ព័ត៌មានជាតិ
ក្រសួងអប់រំ ត្រៀមរៀបចំប្រារព្ធ ទិវាជាតិអំណានលើកទី៩
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៩ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះពិភាក្សាផ្ដោតសំខាន់លើ លំដាប់លំដោយ នៃការប្រព្រឹត្តទៅ នៃទិវាអំណានទាំងមូល ពិសេសការកំណត់យកប្រធានបទ និងពាក្យស្លោកប្រចាំទិវាជាតិអំណានលើកទី៩ ការរៀបចំក្រុមការងារគាំទ្រកម្មវិធីវាគ្មិន និងភ្ញៀវកិត្តិយសក្នុងកម្មវិធីជាដើម។

គួរបញ្ជាក់ថា ទិវាជាតិអំណានត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែមីនា ដើម្បីបណ្ដុះទម្លាប់អាន និងសរសេរជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌អរិយធម៌ខ្មែរ ដល់សិស្សនិស្សិតមន្ត្រីរាជការប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕



-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល