Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ចិន ថា ចិន​ នៅតែបន្តផ្ដល់ជំនួយដល់អង្គភាពស៊ីម៉ាក់កម្ពុជាលើប្រតិបត្តិការដោះ មីន

បានផុស

នៅ

នៅចំពោះមុខអគ្គនាយកស៊ីម៉ាក់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាទីបញ្ជាការស៊ីម៉ាក់ រាជធានីភ្នំពេញ មន្ត្រីជាន់ខ្ពស់ចិន បានអះអាងថា រដ្ឋាភិបាលចិន​នៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាល​កម្ពុជាសម្រាប់កិច្ចប្រតិបត្តិការបោសសម្អាតមីន តាមរយៈការផ្ដល់ជំនួយ និងការហ្វឹកហ្វឺនធនធានមនុស្សដល់អង្គភាពស៊ីម៉ាក់។

រូបភាព៖ អង្គភាពស៊ីម៉ាក់កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងពីជំហររបស់រដ្ឋាភិបាលចិននេះ ធ្វើឡើងគ្រាដែលលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក Ma Shengkun អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន និងលោកឧត្តមសេនីយ៍​ CAO Xilin អគ្គនាយករង​នៃអគ្គនាយកដ្ឋានគ្រប់គ្រងអាវុធ និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិចិន​។

ក្នុងកិច្ចពិភាក្សានេះ ​លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានជម្រាបជូនគណៈប្រតិភូចិនអំពីប្រវត្តិសាវតា និងសកម្មភាពស្នូលរបស់អង្គភាពស៊ីម៉ាក់ក្នុងការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ពិសេសគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលជាហិរញ្ញប្បទានឥតសំណងរបស់ភាគីចិន ផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

រូបភាព៖ អង្គភាពស៊ីម៉ាក់កម្ពុជា

ជាការឆ្លើយតបលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន បានអបអរសាទរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងបានកោតសរសើរចំពោះកិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ តាមរយៈជំនួយឥតសំណងរបស់ប្រទេសចិន ដែលបានរួមចំណែកដល់ការបោសសម្អាតមីន ហើយបានផ្តល់ដីសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម។ តាមរយៈកិច្ចពិភាក្សានេះ លោកប្រធានគណៈប្រតិភូចិន ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលចិន​ ក្នុងការបន្តគាំទ្ររាជដ្ឋាភិបាល​កម្ពុជា តាមរយៈការផ្តល់ជំនួយដល់កិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ទាំងជំនួយជាថវិកា​ ទាំងសម្ភារបច្ចេកទេស និងការហ្វឹកហ្វឺនធនធានមនុស្ស។

បើតាមការឱ្យដឹងពីអង្គភាពស៊ីម៉ាក់កម្ពុជា គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្រោមជំនួយគាំទ្រពីរដ្ឋាភិបាលចិន តាម រយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺអង្គភាពស៊ីម៉ាក់កម្ពុជា បានបញ្ចប់ការអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ចំនួន៣ដំណាក់កាលរួចមកហើយ។ ក្នុងប្រតិបត្តិការទាំង៣ដំណាក់កាលនេះ មានទំហំទឹកប្រាក់សរុបចំនួន១៤លាន ៤សែន ដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមរបស់អង្គភាពស៊ីម៉ាក់ នៅក្នុងខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្តស្វាយរៀង។

ជាលទ្ធផលដែលសម្រេចបាន គឺអង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌបានសរុបចំនួន ១០ ៧៥៥ហិកតា​ ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីននិ ងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៧៧ ៩៥៤គ្រាប់​ និងបានរួមចំណែកផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៃខេត្តគោលដៅទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម