Connect with us

ព័ត៌មានជាតិ

កសិករដាំសណ្តែកដីក្នុងឃុំអង្គរបាន សប្បាយចិត្ត ខណៈតម្លៃខ្ពស់ជាងឆ្នាំមុន

បានផុស

នៅ

ប្រជាកសិករជាច្រើនគ្រួសាររស់នៅតាមដងទន្លេមេគង្គ ក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានចាប់ផ្តើមប្រមូលផលសណ្តែកដី ខណៈតម្លៃនាឆ្នាំនេះខ្ពស់ជាងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណាំសណ្តែកដីភាគច្រើនប្រជាកសិករដាំនៅរដូវទឹកសម្រក ដោយជ្រើសរើសយកប្រភេទដីល្បាយខ្សាច់ និងត្រូវការទឹកសន្សឹម ឬទឹកភ្លៀង ជាដើម ដើម្បីជួយផ្គត់ផ្គង់ផលដំណាំឱ្យទទួលទិន្នផលខ្ពស់។ កសិករដែលកំពុងដកសណ្តែកដី បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ខណៈតម្លៃឆ្នាំនេះខ្ពស់ជាងរាល់ឆ្នាំ។ លោកស្រី ធី ធានី រស់នៅក្នុងភូមិអង្គរបានទី១ ឃុំអង្គរបាន នៃស្រុកកងមាស បានប្រាប់ឱ្យដឹងថា សណ្តែកដី ឆ្នាំនេះទទួលបានទិន្នផលមធ្យម ប៉ុន្តែតម្លៃលក់ លើទីផ្សារវិញបានតម្លៃក្នុងមួយគីឡូក្រាម ៣ពាន់រៀល ទៅ ៤ពាន់រៀល ដោយមានឈ្នួញមកទទួលទិញដល់កន្លែងតែម្តង។

កសិកររូបនេះ បានបន្តថា ក្រោយទទួលផលដំណាំសណ្តែកដីរួច កសិករនាំគ្នាបន្តដាំដំណាំល្ង ពោត ជាដើម។ តែយ៉ាង ណា ប្រជាកសិករ ក៏បានស្នើដល់អាជ្ញាធរ និងមន្ទីរពាក់ពន្ធ័ធ្វើយ៉ាងណាជួយសម្រួលនូវចំណេះដឹងក្នុងការដាំដុះ ទាំងការថែទាំ និងជាពិសេសនោះជួយរកទីផ្សារឱ្យកសិករលក់ចេញបានតម្លៃខ្ពស់ ដើម្បីសម្រួលដល់កម្រិតជីវភាពរបស់កសិករបន្ថែមទៀត៕

អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៩ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម