ព័ត៌មានជាតិ
ក្រុមហ៊ុនបារាំងមួយវិនិយោគសណ្ឋាគារលំដាប់ពិភពលោកចំនួន ៩ កន្លែងនៅកម្ពុជា
ក្នុងដំំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសបារាំង នាយកប្រតិបត្តិជាន់ឱ្យសម្ព័ន្ធក្រុមហ៊ុន Group ACCOR បានជម្រាបមេដឹកនាំកម្ពុជាពីអាជីវកម្មក្រុមហ៊ុនដែលផ្តល់សេវាផ្នែកបដិសណ្ឋារកិច្ចនិងការស្នាក់នៅ។
លោកស្រី Maud BAILLY នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems ដែលតំណាងឱ្យ Group ACCOR បានគូសបញ្ជាក់ថា Group ACCOR ជាក្រុមហ៊ុនប្រតិបត្តិការសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួនជាង ៤០ ម៉ាក (Brand) ទូទាំងពិភពលោក។

លោកស្រី Maud BAILLY ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
ទាក់ទងអាជីវកម្មនៅកម្ពុជា លោកស្រីបានបញ្ជាក់ថា Group ACCOR បានដាក់ទុនវិនិយោគសណ្ឋាការប្រណិតៗចំនួន ៩ ទីតាំងនៅកម្ពុជា មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុមានដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។

សណ្ឋាគារ Raffles Hotel Le Royal
នៅចំពោះសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី Maud BAILLY ក៏បានថ្លែងអំណរគុណដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រីនិងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ACCOR Group កំពុងវិនិយោគក្នុងវិស័យសណ្ឋាគារដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique។ តាមរយៈសណ្ឋាគារសូហ្វីតែលដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍មកទស្សនាខេត្តសៀមរាបនៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតីក៏បានអរគុណចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេលកន្លងមក។ សម្តេចធិបតីបានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?