Connect with us

ព័ត៌មានជាតិ

ត្រឹម២សប្ដាហ៍ខែមករា ជនសង្ស័យ៦៨២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បានផុស

នៅ

រយៈពេល២សប្ដាហ៍នៃខែមករា ពោល គឺគិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៤ ​ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន​ជនសង្ស័យចំនួន៦៨២​នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនសរុប២៩០ករណីនៅទូទាំង​ប្រទេស។ នេះ​តាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

រូបភាពឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ ​​បញ្ជាក់ថា​ ជនសង្ស័យទាំង៦៨២​នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿង ញៀនទ្រង់ទ្រាយ​ធនល្មម​ ខណៈសមត្ថកិច្ច​ក៏​បាន​ចាត់ការលើ​ករណីជួយដូរទ្រង់ទ្រាយធំមួយករណីដែរ​នៅថ្ងៃទី​៨ ខែមករា។​ ​លោក ថា ករណីទ្រង់ទ្រាយធំនេះ ​កើតឡើង​នៅ​ច្រករបៀងអូរតាលឹម ក្នុង​ភូមិសាស្ត្រភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និង​ព្រះវិហារ ដោយ​ចាប់យកវត្ថុតាង​មាន​ថ្នាំញៀន ​ប្រភេទមេតំហ្វេតាមីន ១៦០កញ្ចប់ ទម្ងន់ជាង១៥៩គីឡូក្រាម ​និងគោយន្តកន្ត្រៃ១គ្រឿង។

អ្នកនាំពាក្យរូបនេះ បានអះអាងថា លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ ​គឺជាការបង្ហាញកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងការអនុវត្តតួនាទីភារកិច្ច បទបញ្ជាយ៉ាង​ម៉ឹងម៉ាត់ពីសំណាក់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស។ លោក បន្តថា ​ការអនុវត្តនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។

បើតាមលោក ទូច សុខៈ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម