ព័ត៌មានជាតិ
Total ពង្រីកការវិនិយោគថាមពលពន្លឺព្រះអាទិត្យនៅខេត្តបាត់ដំបង បន្ថែមការលក់ចែកចាយប្រេងឥន្ធនៈ
ក្រុមហ៊ុន TotalEnergies ដែលត្រូវបានគេស្គាល់ជាក្រុមហ៊ុនរបស់បារាំងដែលនាំចូលនិងចែកចាយប្រេងឥន្ធនៈដ៏ធំមួយនៅប្រទេសកម្ពុជា បានប្រកាសពីគម្រោងពង្រីកការវិនិយោគថាមពលពន្លឺព្រះអាទិត្យនៅខេត្តបាត់ដំបង បន្ថែមការលក់ចែកចាយប្រេងឥន្ធនៈ។

លោក Patrick POUYANNÉ នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោក Patrick POUYANNÉ នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies បានឲ្យដឹងថា ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦៥ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង។ បន្ថែមពីនេះក្រុមហ៊ុនក៏កំពុងពិចារណាវិនិយោគទាញយកប្រភពថាមពលពីខ្យល់ផងដែរ។
ក្រុមហ៊ុន TotalEnergies ជាក្រុមហ៊ុនថាមពលរបស់បារាំង និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះ Total Cambodge នៅកម្ពុជា ដែលលក់និងចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន។ បច្ចុប្បន្ននេះក្រុមហ៊ុនមានប្រតិបត្តិការស្ថានីយប្រេងឥន្ធនៈចំនួន ៥៨ នៅរាជធានីភ្នំពេញ និងចំនួន ៤៩ ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង ២៤។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ ២០២៣ កម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង ដែលមានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់។
រដ្ឋាភិបាលកំពុងជំរុញការប្រើប្រាស់ថាមពលស្អាតឲ្យបាន ៧០% ត្រឹមឆ្នាំ ២០៣០។ កម្ពុជាជាប្រទេសឈានមុខគេមួយលើការប្រើប្រាស់ថាមពលស្អាត ខណៈការប្រើប្រាស់ថាមពលកកើតឡើងវិញមានប្រហែល ៦២% និងមានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ២០៣០។
ក្រៅពីវារីអគ្គិសនីចំនួន ០៨ ដែលផ្តល់អានុភាពថាមពលសរុប ១ ៣២៩ មេហ្កាវ៉ាត់ និងស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាអភិវឌ្ឍប្រភពអគ្គិសនីទាញយកពីប្រភពថាមពលខ្យល់ថែមទៀត។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា រដ្ឋាភិបាលបានដាក់ផែនការឆ្នាំ ២០៣០ នឹងកាត់បន្ថយការប្រើប្រាស់អគ្គិសនីឲ្យបាន ១៩ %។ ការសន្សំសំចៃការប្រើប្រាស់ថាពលអាចធ្វើឲ្យកម្ពុជាមិនបាច់បង្កើតរោងចក្រផលិតថាមពលថ្មីបន្ថែមចំនួន ២០០០ មេហ្គាវ៉ាត់ ដែលជាការរួមចំណែកដល់កិច្ចការពារបរិស្ថាន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់