Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន និងសមាគម សង្ឃឹមថា យុវជនជាង ១ម៉ឺននាក់ ដែលចូលរៀនជំនាញវិជ្ជាជីវៈ នឹងក្លាយជាចរន្តពង្រីកកម្លាំងជំនាញក្នុងស្រុក

បានផុស

នៅ

ក្រុមហ៊ុន និងសមាគមឯកជននៅកម្ពុជា សង្ឃឹមថា យុវជនជាង ១ម៉ឺននាក់ ដែលចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វគ្គទី ១ នឹងក្លាយទៅជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការពង្រីកកម្លាំងជំនាញក្នុងស្រុក បន្ទាប់ពីពួកគេបញ្ចប់ការសិក្សារយៈពេល ៤ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះ បន្ទាប់ពីនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ វគ្គទី ១។ កម្មវិធីបណ្តុះបណ្តាលនេះ មានសិស្សចំនួន ៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន ១៥,០០០នាក់ ដែលសិក្សាក្នុងវិស័យចំនួន ១០ លើមុខជំនាញចំនួន ៣៨ នៅទូទាំងប្រទេស។

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI)  បានលើកឡើងថា «ការចូលមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ប្រសិនបើគាត់រៀនចប់ រៀនចេះ និងមានការងារធ្វើ នោះពិតជារឿងមួយយ៉ាងសំខាន់ណាស់ សម្រាប់រុញចរន្តវិស័យការងារផង និងជំរុញសេដ្ឋកិច្ចកម្ពុជាផង»។

លោកបន្ថែមថា យុវជនប្រមាណជាង ១ម៉ឺននាក់ ដែលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងក្លាយជាកត្តាមួយដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា ពីព្រោះកាលណាកម្ពុជាមានកម្លាំងជំនាញស្រាប់ និងគ្រប់គ្រន់ នោះអ្នកវិនិយោគិនទាំងនោះ នឹងហូរមកចូលកាន់ប្រទេសកម្ពុជា។

 ដោយឡែក លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានលើកឡើងដែរថា «ចំនួននេះ គឺច្រើនគួរសមប្រសិនបើពួកគេរៀនចប់ ហើយពិតជាមានគុណភាព នោះវានឹងក្លាយជាកម្លាំងជំរុញទាំងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ហើយវានឹងក្លាយជាមួយផ្នែក នៃការរុញកម្ពុជាឲ្យក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០»។

លោកបន្ថែមថា កម្លាំងជំនាញរបស់យុវជន គឺមានសារសំខាន់ណាស់ ប្រសិនបើយុវជនម្នាក់ពុំមានការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈត្រឹមត្រូវទេនោះ តម្លៃនៃកម្លាំងពលកម្មរបស់គេទាប។ ប៉ុន្តែផ្ទុយមកវិញប្រសិនបើយុវជនមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវស្តង់ដា និងគុណភាព នោះតម្លៃនៃកម្លាំងជំនាញរបស់ពួកគេគឺថ្លៃ ហើយអាចមានប្រាក់ចំណូលសមរម្យផងដែរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៨ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៩ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម