ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែប្រាំង នៅស្រុកជើងព្រៃ ស្រុកបាធាយ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ការបង្កបង្កើនផលរបស់ប្រជាកសិករ និងដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែប្រាំងក្នុងទំហំផ្ទៃដីជាង ១ ពាន់ហិកតាជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។

ក្នុងការចុះពិនិត្យការបង្កបង្កើនផលនេះ លោក អ៊ុន ចាន់ដា បានលើកឡើងថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ហិកតា ជួបប្រទះការខ្វះទឹក។ បើតាមលោកអភិបាលខេត្ត ដំណាំស្រូវនោះ គឺជាការបង្កបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។

លោកអភិបាលខេត្ត បន្តថា បន្ទាប់ពីចុះធ្វើការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាកសិករនៅស្រុកបាធាយ ក្រុមការងារបានបន្តដំណើរចុះពិនិត្យតំបន់អាងទឹក ដើម្បីជំរុញដល់អាជ្ញាធរមូលដ្ឋានធ្វើការបង្ហូរទឹកទម្លាក់ទៅជួយសង្គ្រោះស្រូវប្រាំង របស់កសិករយើង នៅស្រុកជើងព្រៃ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ មាន៨ភូមិ លើផ្ទៃដីជាង៩០០ហិកតា ដែលប្រឈមនឹងការខ្វះទឹក។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីបានជំរុញដល់អាជ្ញាធរស្រុកព្រៃឈរ និងសហគមន៍អាងទឹកថ្មដា សហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ជួយកាយប្រឡាយបន្ថែមយ៉ាងយូរ ២ទៅ ៣ថ្ងៃទៀត ទឹកនិងធ្លាក់ដល់ឃុំព្រីងជ្រុំ។ ចំពោះឃុំសំពងជ័យ មានទឹកទៅដល់ ប្រជាកសិករ មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ