ព័ត៌មានជាតិ
ផ្លូវទៅកាន់តំបន់កសិ-ទេសចរណ៍កូនសត្វ ស្ថាបនាសម្រេចបានជាង ៨០ ភាគរយ
នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ នេះ ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ចាប់ពីចំណុចស្ពានក្បាលរមាស ស្ថិតក្នុងឃុំត្រពាំងសង្កែ ក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិទេសចរណ៍កូនសត្វ ឬទំបន់ប្រទាក់ក្រឡា ដែលដំណើរការក្រាលកៅស៊ូប្រវែងជាង ៦ គីឡូម៉ែត្រ ត្រូវបានស្ថាបនាសម្រេចប្រមាណជាង ៨០ ភាគរយហើយ តាមគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ នេះ។
លោក ឆាំ ជាតិ អ្នកម៉ៅការចាក់ផ្លូវបេតុងតភ្ជាប់ជាមួយផ្លូវកៅស៊ូ បានប្រាប់ថា ក្រុមហ៊ុនស្ថាបនាផ្លូវកៅស៊ូ ចាប់ពីសាលាស្រុកទឹកឈូ ឆ្ពោះទៅកាន់ទំនប់ប្រទាក់ក្រឡា (តំបន់កសិ-ទេសចរណ៍កូនសត្វ) ដែលផ្លូវនេះមានប្រវែងជាង ៦គីឡូម៉ែត្រ ពីមុនជាផ្លូវក្រាលគ្រួសក្រហម ហើយពេលនេះត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូវិញ។ លោកបន្ថែមថា បច្ចុប្បន្ន ក្រុមការងារខាងក្រុមហ៊ុនកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការស្ថាបនា សម្រេចបានប្រមាណជាង ៨០ ភាគរយហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ។
បើតាមការប៉ាន់ស្មាន ផ្លូវនេះអាចស្ថាបនារួចរាល់មុនផែនការនៃគម្រោង ដែលអាចបញ្ចប់ការស្ថាបនារួចរាល់ ក្នុង ឆ្នាំ២០២៤។
ចំណែក ក្រុមប្រជាកសិករដែលរស់នៅតាមបណ្តោយផ្លូវដែលកំពុងស្ថាបនានេះ បានលើកឡើងថា ផ្លូវនេះពីមុនជាផ្លូវក្រាលគ្រួសក្រហមពេលរដូវភ្លៀងធ្លាក់និងមានការលំបាក ក្នុងការធ្វើដំណើ ប៉ុន្តែនាពេលនេះបានស្ថាបនាជាផ្លូវក្រាលកៅស៊ូស្អាតល្អ អាចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រជាកសិករ និងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិងាយស្រួលទៅលេងកម្សាន្តនៅតំបន់កសិ-ទេសចរណ៍ទ្រនប់ត្រទាក់ ឬ ក្រឡាកូនសត្វក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
យ៉ាងណាមិញ អ្នកស្រី សុខ ស្រី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ក៏បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ពេលឃើញក្រុមហ៊ុនធ្វើផ្លូវក្រាលកៅស៊ូមួយខ្សែនេះស្ថាបនាជិតរួចរាល់នាពេលបច្ចុប្បន្ននេះ។
អ្នកស្រី បន្ថែមថា សម្រាប់ផ្លូវមួយខ្សែនេះសំខាន់ណាស់ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសនោះភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើដំណើរងាយស្រួលទៅកាន់តំបន់រមណីយដ្ឋានផ្សេងៗទៀត ពេលផ្លូវនេះស្ថាបនាបានរួចរាល់ល្អ ហើយបានទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការលក់ដូរកសិផល របស់ប្រជាកសិករ ដែលរស់នៅក្នុងតំបន់នេះ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដដែលបានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្នមូលដ្ឋានឃុំទាំងមូលមានការរីកចម្រើនយ៉ាងច្រើន ក្នុងនោះមាន ៖ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង សាលារៀន និងមណ្ឌលសុខភាព ជាច្រើនសម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ ទាំងមូល។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលប្រកបមុខរបរការងារដាំដុះបន្លែដំណាំបាននិយាយថាបន្ទាប់ពីមានផ្លូវពួកគាត់ធ្វើអាជីវកម្មនៅក្នុងឃុំកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់សម្រាប់ឆ្នាំនេះ ផងដែរ។
អត្ថបទ ៖ សឹង រ៉ាត់
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម២១ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន