Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន​បីរបស់​កម្ពុជា​ បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​​​ជាមួយ​នឹង​វៀត​ណាម​​

បានផុស

នៅ

លោក​ស្រី កុយ​ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន​បាន​ដឹង​ថា ខេត្តចំនួន​បី​របស់​កម្ពុជា​បាន​​បញ្ចប់​ការ​បោះបង្គោលព្រំដែន​ទាំង​ស្រុង​ជាមួយ​នឹង​ប្រទេសវៀត​ណាម។ ខេត្តទាំង​បី​នោះ​គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ​គឺ។ នេះបើតាមទំព័រហ្វេសបុក​ផ្លូវការ​របស់​លោកស្រី​។

លោកស្រី​បានចាត់ទុក​ នេះជាសមិទ្ឋផលប្រវត្តិសាស្រ្តលើកដំបូង សម្រាប់កម្ពុជាដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតក គ្រប់ជំនាន់តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​ អរគុណដល់មន្រ្តីព្រំដែន និងស្ថាប័នពាក់ព័ន្ឋដែលខិតខំទម្លុះទម្លាយគ្រប់ឧបសគ្គ តស៊ូក្រាញននៀលដើម្បីសម្រេចបាននូវផ្លែផ្កានាថ្ងៃនេះ និង​បាន​អរគុណសន្តិភាព អរគុណសម្តេចតេជោសែន និងថ្នាក់ដឹកនាំ CPP ដែលយកជិវិតធ្វើដើមទុនដើម្បីកម្ពុជា​មានថ្ងៃនេះ។

កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភាកម្ពុជា​បានន​អនុម័តយល់ ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ២៤ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម