Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរាប់រយគ្រួសារ តវ៉ាបិទផ្លូវជាតិ ៣៣ ទាមទារដំណោះស្រាយដីហុយ

បានផុស

នៅ

ប្រជាពលរដ្ឋរាប់រយគ្រួសារដែលមានលំនៅឋានរស់នៅអមសងខាងផ្លូវជាតិលេខ ៣៣ នៅភូមិភ្នំសាឡី-ភូមិអូរច្រនៀងនិងភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ បានប្រមូលផ្ដុំគ្នា យករនាំងបាំងរោងការមកដាក់បិទផ្លូវមិនឱ្យធ្វើចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ ៣៣ បាននិយាយឱ្យដឹងថា ជាទូទៅពួកគាត់អត់ទ្រាំយូរខែមកហើយពីព្រោះ ​ដីហុយខ្លាំងពេកទើបពួកគាត់ទ្រាំលែងបានក៏នាំគ្នាទាញរបងចេញមកបិទផ្លូវតែម្ដងដើម្បីឱ្យម្ចាស់ក្រុមហ៊ុនស្ថាបនាផ្លូវចេញមកដោះស្រាយ។

បន្ទាប់ពីមានការបិទផ្លូវជាតិលេខ ៣៣ ចាប់ពីស្រុកកំពង់ត្រាចទៅដល់ព្រំទល់ខេត្តកែបគេឃើញលោកនាយករដ្ឋបាលសាលាស្រុកកំពង់ត្រាចបានរួមព្រមទាំង លោក ចាន់ ថា អភិបាលរងខេត្តកំពតក្នុងនោះក៏មានតំណាងឱ្យក្រុមហ៊ុនចិន​មកចូលរួមធ្វើការសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកំពង់ត្រាចនៅឯសាលាឃុំកំពង់ត្រាចខាងលិចហើយបានយល់ព្រមតាមការចំណូមពររបស់ប្រជាពលរដ្ឋ។

លោក ចាន់ ថា អភិបាលរងខេត្តកំពតបានឱ្យខាងក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣៣ ឱ្យមានការបាញ់ទឹកស្រោចផ្លូវដែលកំពង់ស្ថាបនានេះឱ្យបានក្នុងមួយថ្ងៃ ៦ ដងក្នុងមួយថ្ងៃចៀសវាងមិនបាញ់ទឹកធ្វើឱ្យមានការផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋជាទូទៅដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៣៣នេះ។

ចំណែកឯខាងក្រុមហ៊ុនក៏បានយល់ព្រមតាមការសំណូមពររបស់លោក ចាន់ ថា អភិបាលរងខេត្តកំពតធ្វើយ៉ាងណាកុំឱ្យមានបញ្ហាកើតសារជាថ្មី៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម