ព័ត៌មានជាតិ
ក្រសួងការងារ ចេញសេចក្ដីប្រកាសឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល ថ្មីមួយទៀត សម្រាប់ឆ្នាំ ២០២៤
នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសឈប់សម្រាកពីការងារថ្មីមួយទៀត សម្រាប់ឆ្នាំ ២០២៤ ដោយអនុញ្ញាតឲ្យ កម្មករ-និយោជិត នៃសហគ្រាស គ្រឹះស្ថានទាំងអស់ ឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល នៅថ្ងៃទី ២៩ ខែធ្នូ ដែលជា «ទិវាសន្តិភាព នៅកម្ពុជា» ជារៀងរាល់ឆ្នាំ។

តាមរយៈសេចក្ដីប្រកាសថ្មីមួយទៀតរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពី«ការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ ២០២៤» បានឲ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យ កម្មករ-និយោជិត នៃសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានចែងក្នុងមាត្រា ១ នៃច្បាប់ ស្ដីពីការងារ បានឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល។
ជាមួយគ្នានោះដែរ បើតាមសេចក្ដីប្រកាស ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបន្ថែមថ្ងៃឈប់សម្រាកការងារដោយមានប្រាក់ឈ្នួល នៅថ្ងៃទី ២៩ ខែធ្នូ ដែលជា «ទិវាសន្តិភាព នៅកម្ពុជា» ជារៀងរាល់ឆ្នាំ ផងដែរ។ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករ-និយោជិត ទាំងអស់ ព្រមគ្នា ក្នុងពេលតែមួយ នាំឲ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះ ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកកម្មករ-និយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរគ្នា។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីមានការព្រមព្រៀងគ្នារវាងកម្មករ-និយោជិត សាមី និងនិយោជក ឬ មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ឬ អនុសញ្ញារួម ការឈប់សម្រាករបស់កម្មករ-និយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ។ ចំណែក ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ-និយោជិត ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាក នៅថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងអំឡុងពេល នៃការឈប់សម្រាកដោយផ្លាស់ប្ដូរគ្នានេះ ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន អាចប្រើប្រាស់ កម្មករ-និយោជិត ផ្សេង ជាបណ្ដោះអាសន្ន មកជំនួសកម្មករ-និយោជិត ដែលបានឈប់សម្រាក។
គួរជម្រាបថា កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដោយកំណត់យកថ្ងៃទី ២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ហើយត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ៕
អត្ថបទ ៖ ពិសី




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់