ព័ត៌មានជាតិ
ត្រប់ពុតលំញងប្រឈមសត្វដង្កូវស៊ី តែមន្រ្តីជំនាញហាមកុំឲ្យប្រើប្រាស់ថ្នាំបាញ់សម្លាប់ឲ្យសោះ
ត្រប់ពុតលំញងគឺជាអាហារដ៏ពេញនិយម តាំងពីសម័យដើមដែលប្រជាពលរដ្ឋខ្មែរទូទៅយកផ្សំធ្វើជាម្ហូបអាហារដូចជាអន្លក់ សម្លរកកូរ បុកធ្វើជាទឹកគ្រឿងជាដើម។ ក្រៅពីនេះក៏ជាឱសថរុក្ខជាតិដ៏សំខាន់ទ្រទ្រង់សុខភាព សម្រាប់យកទៅផ្សំធ្វើជាឱសថបុរាណផងដែរ។
បច្ចុប្បន្នប្រជាកសិករដែលប្រកបរបរដាំត្រប់ពុតលំញងជាច្រើនគ្រួសារ នៅស្រុកបាណន់ និងតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង កំពុងប្រឈមសត្វល្អិត (ដង្កូវ) បំផ្លាញស្ទើរគ្រប់ទីកន្លែងបង្កឲ្យផ្លែត្រប់ពុតលំញងធ្លាក់តម្លៃដោយសារតែសត្វដង្កូវបំផ្លាញគុណភាព។

ស្របពេលអាកាសធាតុកំពុងមានកម្តៅ រួមមានខ្យល់បក់ផាត់យ៉ាងត្រជាក់ផង អ្នកស្រី សួន សុខឃឿន កំពុងមមាញឹកបេះផ្លែត្រប់ពុតលំញងចូលទីផ្សារជាលើកទី ២ ក្នុងខែមករានេះ តែលើកទី២ តម្លៃធ្លាក់ចុះនៅត្រឹម ១ គីឡូក្រាមចន្លោះពី ២០០០ ដល់ ២៥០០ រៀលប៉ុណ្ណោះ។
ខណះកាលពីប្រមូលផលនៅដើមខែមករា កសិកររូបនេះលក់បានតម្លៃចន្លោះពី ៣០០០ រៀលដល់ ៤០០០ រៀលក្នុង ១ គីឡូក្រាម ហាងឆេងតម្លៃបានធ្លាក់ចុះដោយសាតែកត្តាសត្វល្អិតបានយាយុីស្ទើរគ្រប់ដើម។ តែបើតាមស្រ្តីខាងលើប្រាប់ថា អ្នកស្រីមិនប្រើថ្នាំបាញ់សម្លាប់នោះទេគ្រាន់តែដើរកាច់សំបុកដោយដៃប៉ុណ្ណោះ។
អ្នកស្រី វ៉ាន់ថា ពលរដ្ឋមួយរូបទៀតប្រាប់ថា កត្តាដែលធ្វើឲ្យផ្លែត្រប់ពុតលំញងបានធ្លាក់ចុះតម្លៃ គឺមិនមែនប្រឈមទីផ្សារទេ គឺប្រឈមនិងសត្វដង្កូវបំផ្លាញស្ទើរគ្រប់ដើម ដែលសត្វដង្កូវវាធ្វើសំបុកនៅចំណុចត្រួយរបស់ដើមត្រប់ទាំងអស់ ដែលធ្វើឲ្យផ្លែត្រប់ចុះខ្សោយនូវរស់ជាតិ គឺ (ផ្លែស្ពោត)។ បើទោះបីបែបនេះក៏មានក្រុមអាជីវករទទួលទិញយកមិនដែលសល់នោះទេ គ្រាន់តែធ្លាក់តម្លៃខណះអ្នកស្រីថា ក្នុង១ថ្ងៃអ្នកស្រីប្រមូលបាន យ៉ាង ហោចបាន ចន្លោះពី ៦០ ដល់ ៩០ គីឡូក្រាម។

ដោយឡែកកសិករផ្សេងទៀតស្នើមន្ត្រីជំនាញ ចុះមកផ្សព្វផ្សាយដើម្បីការពារនឹងទប់ស្កាត់សត្វដង្កូវមកបំផ្លាញបន្តទៀត ចៀសវាងបាត់បង់ប្រាក់ចំណូលដោយសារតែពពួកសត្វដង្កូវនេះបន្តទៀត។
ជុំវិញការដាំបន្លែប្រភេទខាងលើនេះ មន្ត្រីនៃមន្ទីកសិកម្មខេត្តបាត់ដំបងបានលើកឡើងថា ដំណាំប្រភេទនេះនៅរដូវដែលមានអាកាសធាតុក្តៅ តែងចេញផ្កានិងហុចផលត្រឹមរយះពេល ២០ ដល់ ២៥ ថ្ងៃប៉ុណ្ណោះ។ ស្របតាមអាកាសធាតុបែបនេះ សត្វមេអំបៅក៏បានកើតមានច្រើន ហើយវាទៅក្រេបយកលំអងផ្ការបស់ត្រប់ ទើបវាបានពងដាក់ទៅលើត្រូយឬស្លឹកជិតត្រួយត្រប់បង្កើតជាសត្វដង្កូវ ហើយវាធ្វើជាសំបុកនៅតាមត្រួយដើមត្រប់តែម្តង។
មន្រ្តីជំនាញដដែលបានណែនាំមិនឲ្យប្រើប្រាស់ថ្នាំបាញ់សម្លាប់ដង្កូវឡើយ ព្រោះដង្កូវប្រភេទនេះត្រូវប្រើថ្នាំប្រភេទជ្រាប ទើបសម្លាប់បាន តែវាគ្រោះថ្នាក់ដល់ជីវិតអ្នកបរិភោគ ខណះឥទ្ធិពលថ្នាំប្រភេទនេះមានរយះពេលវែង ហើយការប្រមូ លផលផ្លែត្រប់ត្រឹមរយះពេលខ្លី ដូច្នេះលោកណែនាំដល់ប្រជាកសិករ ត្រូវកម្ចាត់សត្វដង្កូវចោលដោយដៃវិញ ទើបប្រសើរជាង ហើយមិនគ្រោះថ្នាក់ដល់អ្នកបរិភោគផង។

រុក្ខជាតិប្រភទដំណាំត្រប់ពុតលំញងដុះលូតលាស់គ្រប់អាកាសធាតុជាពិសេសលូតលាស់ និងផ្តល់ផលល្អនៅក្នុងអាកាសធាតុក្ដៅ។ ផ្លែរបស់វាត្រូវបានប្រជាកសិករដែលបានដាំដុះប្រមូលចូលទីផ្សារជាបន្តបន្ទាប់ ចាប់តាំងពីដើមខែមករា រហូតមកដល់ពាក់កណ្តាលខែមករា។ យ៉ាងណាដំណាំបន្លែនេះប្រឈមសត្វល្អិតមកបំផ្លាញស្ទើរគ្រប់ដើម ដែលបង្កឲ្យផ្លែចុះខ្សោយគុណភាព (ផ្លែស្ពូត) ដែលធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះ នៅក្នុងរយះពេលប្រមូលផលលើកទី ២ នៅពាក់កណ្តាលខែមករានេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល