Connect with us

ព័ត៌មានជាតិ

ធនាគារ​កាណាឌីយ៉ា ពង្រីក​វិសាលភាព​សេវាកម្ម​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​ទីតាំង​ថ្មី​សាខា​មេមត់

បានផុស

នៅ

​ជាមួយ​ការវិវត្ត​ឥតឈប់ឈរ ធនាគារ​កាណាឌីយ៉ា នៅ​ថ្ងៃទី​​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​សម្ពោធ​បើក​ដំណើរការ ទីតាំង​ថ្មី​សន្លាង និង​កាន់តែ​ទំនើប​ជាង​មុន​ទៀត​សម្រាប់ សាខា​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីតាំង​ថ្មី​នេះ ​មាន​អាសយដ្ឋាន​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​មាន​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​រួមមាន​៖

-​ប្រាក់​បញ្ញើ (​ជា​ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​រៀល និង ប្រាក់​យ័ន​ចិន​)

-​ឥណទាន (​ឥណទាន​ផ្ទះ ឥណទាន​យានយន្ត ឥណទាន​ផ្ទាល់ខ្លួន​)

-​ឥណទាន​ពាណិជ្ជកម្ម​ខ្នាត​តូចធំ ឥណទាន​សម្រាប់​សហគ្រាស​តូច និង មធ្យម ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​អន្តរជាតិ​/​លិខិតធានា

-​សេវា​ផ្ទេរប្រាក់ សេវា​បើកប្រាក់​បៀវត្ស សេវា​ប្តូរប្រាក់ សេវា​បង់ពន្ធ ប​ណ្ណ័​ឥណទាន

-​សេវ​កម្ម​ធនាគារ​ចរន្ត​តាម​ទូរស័ព្ទដៃ

-​ម៉ាស៊ីន​ដក​ប្រាក់ ដាក់​ប្រាក់ ដំណើរការ​២៤​ម៉ោង​/​សប្តាហ៍ និង សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។

​ថ្លែង​ក្នុង​ឱកាស​បើក​ប្រតិបត្តិការ​សាខា​មេមត់ ទីតាំង​ថ្មី នៅ​ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា​នេះ អ្នកស្រី សុង ខេង​ឡាយ ជា​អគ្គនាយិកា​រង និង​ជា​នាយិកា​ប្រតិបត្តិការ នៃ​ធនាគារ កាណាឌីយ៉ា បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ​យើង​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មី​មួយទៀត គឺ​ការបើក​ជា​ផ្លូវការ​នូវ​សាខា​មេមត់​ថ្មី​។ ទីតាំង​ថ្មី​នេះ ​ត្រូវ​បាន​វិនិយោគ​អស់​ប្រមាណ​ជាង ៥​សែន​ដុល្លារ ដែលជា​ការ​វិនិយោគ ដើម្បី​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​សេវាកម្ម​ល្អ​ជូន​អតិថិជន និង​ការិយាល័យ​ធ្វើការ​ធំ​ទូលាយ​ជូន​បុគ្គលិក​។​”

​អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា នាពេល​ថ្មីៗ​កន្លងទៅនេះ​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អន្តរជាតិ បានផ្តល់​ពានរង្វាន់​ដល់​ធនាគារ​ជា “​ធនាគារ​ឆ្នើម​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច និង មធ្យម​ប្រចាំឆ្នាំ 2020 (Best SME Bank in Cambodia)” និង បានទទួល​ពានរង្វាន់​ជា “Best Retail Bank” ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០២០ ដោយ​ស្ថាប័ន The Asian Banker ទៀតផង​។ ក្នុងនោះ​អ្នកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជួយ​គាំទ្រ ពី​សំណាក់​អតិថិជន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង ការខិតខំ​របស់​បុគ្គលិក​គ្រប់រូប​ដែល​បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ ធនាគារ កាណាឌីយ៉ា ទទួល​បាន​ជោគជ័យ​ដូច​សព្វ​ថ្ងៃនេះ​។​

​ធនាគារ​កាណាឌីយ៉ា ក​.​អ សូម​ស្វាគមន៍​ក្រុមហ៊ុន និង អតិថិជន​មកពី​គ្រប់​មជ្ឈដ្ឋាន ចំពោះ​ការ​អញ្ជើញ​មកកាន់​សាខា​មេមត់​ថ្មី​នេះ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​។ ដើម្បី​សួរនាំ​ព័ត៌មាន​បន្ថែម ផ្សេងៗ​សូម​ទំនាក់ទំនង មកកាន់​លេខ​៖ 042 680 2222/ 097 732 1818/ 071 3333 410 ។

​សូម​រំឭក​ថា ធនាគារ​កាណាឌីយ៉ា ក​.​អ បាន​បើក​បម្រើ​សេវាកម្ម​ជា​ធនាគារ​ពាណិជ្ជ​មុនគេ​បង្អស់​មួយ និង​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្មាំ​១៩៩១ ហើយ​បច្ចុប្បន្ននេះ មាន​បណ្តាញ​សាខា​ក្នុង​ប្រទេស​កម្ពុជា​សរុប​ចំនួន​៦៣ មាន​ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​សរុប​ច្រើនជាង ២០០ កន្លែង មាន​សេវា​អ៊ីនធឺណិត និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទដៃ ហើយ​គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៩ ធនាគារ​កាណាឌីយ៉ា ក​.​អ ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​ស្មើនឹង ៦៥៤៨ លាន​ដុល្លារ​អាមេរិក (​ប្រាំមួយ​ពាន់​ប្រាំ​រយ​សែសិប​ប្រាំបី​លាន ដុល្លារ​អាមេរិក​) និង​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ធនាគារ​ដ៏​ធំជាង​គេ​ នៅ​ប្រទេស​កម្ពុជា គិត​លើ​តារាង​តុល្យការ (​ទ្រព្យសកម្ម​, ទំហំ​កម្ចី និង​ប្រាក់​បញ្ញើ​)៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម