Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម ត្រៀមរៀបចំប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់អភិបាលខេត្ត  

បានផុស

នៅ

ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់អភិបាលខេត្តកំពង់ចាម រដូវកាលទី២ ឆ្នាំ២០២៤ នៅថ្ងៃ ទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ការត្រៀមរៀបចំនេះ យោងតាមកិច្ចពិភាក្សារវាងគណៈកម្មការរៀបចំពាន់រង្វាន់បាល់ទាត់អភិបាលខេត្តកំពង់ចាម រដូវកាលទី២ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ សាក់រ៉ូនី ប្រធានគណៈកម្មការ បានដឹកនាំគណៈប្រតិភូកីឡាចូលជួបលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីជម្រាបពីការត្រៀមរៀបចំព្រឹត្តិការណ៍មួយនេះឡើង ដើម្បីបំផុសស្មារតីយុវជន និងប្រជាពលរដ្ឋឱ្យងាកមកលេងកីឡា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។ បើតាមការបញ្ជាក់ពីលោក សុះ សាក់រ៉ូនី  ប្រធានគណៈកម្មការរៀបចំ ព្រឹត្តិការណ៍មួយនេះគ្រោងចំណាយថវិកាជាង ៨០លានរៀល ខណៈសម្រាប់ក្រុមកីឡាករដែលទទួលជ័យលាភីពីលេខ១ ដល់លេខ៤ គឺមានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក បានបន្ថែមថា ក្រុមកីឡា ដែលបានដាក់ពាក្យប្រកួតដណ្តើមពានរង្វាន់អភិបាលខេត្តកំពង់ចាមនេះ មាន ១៦ក្រុម ដែលមកពីតាមបណ្តាលខេត្តមួយចំនួន ដូចជា ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ហើយព្រឹត្តិការណ៍នេះនឹងរៀបចំនៅដីឡូត៍ វីអាយអិនឌី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕

អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម