ព័ត៌មានជាតិ
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ ដែលមានគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា បានបញ្ជាក់ប្រាប់ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត(ISU) អនុសញ្ញាអូតាវ៉ាថា កម្ពុជា បានត្រៀមខ្លួចរួចជាសម្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានយកចិត្តទុកដាក់ និងផ្តល់នូវការវាយតម្លៃខ្ពស់ចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំ និងសម្រេចបង្កើតនូវគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន បានអំពាវនាវឱ្យមានចូលរួមគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំកំពូលនេះ ពីសំណាក់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សប្បុរសជន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា ទទួលបានជោគជ័យ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការរៀបចំ និងការអនុវត្តកាតព្វកិច្ចនានាក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះ ក្នុងនោះរួមមានការជំរុញសកលភាវូបនីយកម្មនៃសកម្មភាពមីនចំពោះ រដ្ឋមិនមែនភាគីមួយចំនួនក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣ ចូលជារដ្ឋភាគី។
លោកទេសរដ្ឋមន្រ្តី គ្រោងនឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះ ជាមួយគ្រប់ភាគីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍នានានៅខេត្តសៀមរាប ដើម្បីត្រៀមការពារសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដល់គណៈប្រតិភូមកពីជុំវិញពិភពលោក។
គណៈប្រតិភូនៃអង្គភាពគាំទ្រការអនុវត្ត (ISU) អនុសញ្ញាអូតាវ៉ា បានពាំនាំនូវការសាកសួរសុខទុក្ខ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ព្រមទាំងបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំអនុសញ្ញាឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាប្រធានដឹកនាំ និងម្ចាស់ផ្ទះ៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ