Connect with us

ព័ត៌មានជាតិ

ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី ព្រមានប្ដឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនអ្នកក្លែងបន្លំគណនីតេឡេក្រាម

បានផុស

នៅ

ក្រុមការងារ ឯកឧត្ដម ហ៊ុន​ ម៉ានី នៅល្ងាចថ្ងៃទី១៦ ខែមករា នេះ បានព្រមានទៅកាន់ជនអនាមិកដែលក្លែងបន្លំគណនីតេឡេក្រាម ឱ្យឈប់ប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញផលប្រយោជន៍ណាមួួយ ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើពុំដូច្នេះទេក្រុមការងារ នឹងប្ដឹងទៅសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមការងារឯកឧត្ដម ហ៊ុន​ ម៉ានី តាមប្រព័ន្ធតេឡេក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរដូច្នេះថា “សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ មានករណីជនអាណាមិកបានក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម) ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញយកប្រយោជន៍ដោយប្រការណាមួយ។ ចំពោះករណីនេះ យើងខ្ញុំសូមអំពាវនាវ ឲ្យជនបង្ក បញ្ឈប់នូវទង្វើនេះជាបន្ទាន់ បើពុំនោះទេ ក្រុមការងារ នឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកជនទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន

ក្រុមការងារឯកឧត្ដម ហ៊ុន​ ម៉ានី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនានា តាមប្រព័ន្ធអ៊ីនធឺណេត ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាង ការក្លាយខ្លួនជាជនរងគ្រោះបច្ចេកវិទ្យា  ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ឬការលួចប្រើប្រាស់បច្ចេកទេសចម្លងមេរោគជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម