Connect with us

ព័ត៌មានជាតិ

​អាកាសធាតុ ចុះត្រជាក់ទាបបំផុតមកនៅ ១៥ អង្សា ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នេះថា ​ទ្រនុង​សម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

​ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប ​មានសីតុណ្ហភាព ​អប្បបរមាពី ២១-២៣ អង្សា តំបន់ខ្ពង់រាបមានសីតុណ្ហភាពពី ១៨-២៣ អង្សា ​ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ អាកាសធាតុត្រជាក់នៅពេលព្រឹកជាមួយ​នឹងសីតុណ្ហភាពអប្បបរមាពី ១៨-២០ អង្សា ខណៈនៅថ្ងៃទី២០-២១ ខេត្តមណ្ឌលគិរី សីតុណ្ហភាព អប្បបរមាពី១៥-១៦ អង្សា។

ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៣-២៥ អង្សា ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿន ពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៥០-១,២៥ ម៉ែត្រ។

ក្រសួងធនធានទឹកក៏អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទីutes មុន

រំពឹងការជួយពីសប្បុរសជន! វីរៈសិល្បករផ្នែកយីកេដ៏ល្បី ព្រឹទ្ធាចារ្យ ឃី មុំ កំពុងឈឺធ្ងន់ក្នុងវ័យជរា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

Sokha Hotels

ព័ត៌មានពេញនិយម