Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំជ្រើសរើស សាលាមានសក្ដានុពលក្លាយជាសាលាគំរូ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលម្សិលមិញ បានដឹកនាំកិច្ចប្រជុំ ស្ដីពី ការគាំទ្រសាលារៀនគំរូ និងផែនការសកម្មភាពរបស់គម្រោង USESDP-ll និង STEP UP ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។ នេះ បើតាមការផ្ដល់ព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះផ្ដោតពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា៖ ការជ្រើសរើសសាលាមានសក្ដានុពលក្លាយជាសាលាគំរូ ការតម្រង់ទិសសាលាគោលដៅ គោលការណ៍ប្រតិបត្តិយន្តការគាំទ្រសាលារៀនគំរូ និងយន្តការវាយតម្លៃសាលារៀនមធ្យមសិក្សាឱ្យក្លាយជាសាលារៀនគំរូសម្រាប់រយៈពេល ៥ឆ្នាំ។

យន្តការគាំទ្រ និងវាយតម្លៃសាលារៀនមធ្យមសិក្សា ឱ្យក្លាយជាសាលារៀនគំរូសម្រាប់រយៈពេល ៥ ឆ្នាំរួមមាន៖ ការរៀបចំគ្រូបង្គោលនៅតាមសាលា ការធ្វើស្វ័យវាយតម្លៃ ការធ្វើតេស្តស្តង់ដាទៅតាមកាលកំណត់ ការរៀបចំផែនការសាលារៀន ផែនការរៀនរបស់សិស្ស និងផែនការបង្រៀនរបស់គ្រូ ការគ្រប់គ្រងបុគ្គលិកការបង្កើតភាពជាដៃគូរវាងសាលារៀន និងសហគមន៍ ការគ្រប់គ្រងហិរញ្ញវត្ថុសាលារៀន ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ការធ្វើឱ្យប្រសើរដល់សុខភាពសិក្សា ការលើកកម្ពស់បរិស្ថានសិក្សា និងការគ្រប់គ្រងទិន្នន័យអប់រំសាលារៀន។

ក្នុងឱកាសនេះដែរ បណ្ឌិតសភាចារ្យបានក្រើនរំឭក ឱ្យក្រុមការងារពិនិត្យជ្រើសរើសកំណត់សាលាគោលដៅដោយម៉ត់ចត់ត្រឹមត្រូវ ពិសេសដាច់ខាតកុំមើលរំលងសាលាដែលមាននាយក/នាយិកាសាលាល្អ និងត្រូវលើកទឹកចិត្តដល់សាលាដែលជានិច្ចកាលទទួលបានលទ្ធផលល្អក្នុងការប្រឡង (មានសិស្សប្រឡងជាប់ច្រើន និងបាននិទ្ទេសល្អ) ជាសាលាដែលមានប្រព័ន្ធគ្រប់គ្រងល្អ មានកម្មវិធីរៀនពេញមួយថ្ងៃ និងគ្រូមានគុណវុឌ្ឍិ។

គួរបញ្ជាក់ថា គម្រោង USESDP-II គឺជាគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ត្រូវបានដាក់ដំណើរការរយៈពេល ៦ ឆ្នាំ ចាប់ពី ឆ្នាំ២០១៨-២០២៤ និងម្រោង STEPUP មានរយៈពេល ៦ ឆ្នាំចាប់ពី ឆ្នាំ២០២៣-២០២៨ ដែលផ្ដោតលើការអប់រំនៅមធ្យមសិក្សាដើម្បីលើកកម្ពស់ការអប់រំ STEM ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម