ព័ត៌មានជាតិ
ជនជាតិបង់ក្លាដេស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញពាក់ព័ន្ធករណីនាំមនុស្សឆ្លង ដែនខុសច្បាប់
ជនជាតិបង់ក្លាដេសចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន ក្រោយរកឃើញថា ជាប់ពាក់ព័ន្ធនឹងករណីនាំមនុស្សចំនួន៥៦នាក់ចេញឆ្លងដែនដោយខុសច្បាប់។

បើតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ប្រតិបត្តិការចុះឃាត់ខ្លួនជនជាតិបង់ក្លាដេសជាមេខ្លោងក្នុងករណីនាំមនុស្សឆ្លងដែនខុសច្បាប់នេះ គឺអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះ ពីជនជាតិបង់ក្លាដេស កាលពីដើមសប្ដាហ៍កន្លងទៅនេះ ហើយដោយមានការឯកភាពពីលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្រោយទទួលបានការបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កម្លាំងជំនាញនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន២ គឺទីតាំងទី១ សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទីតាំងទី២ នៅផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់។

ក្នុងប្រតិបត្តិការចុះស្រាវជ្រាវស៊ើបអង្កេតនេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ដោយក្នុងនោះ ជនបរទេសចម្រុះជាតិសាសន៍ ៥៦នាក់ ជាជនរងគ្រោះ និងជនបរទេសបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់។ ជនបរទេសដែលជាជនរងគ្រោះទាំង ៥៦នាក់ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ខណៈអ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបានមេខ្លោងបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បច្ចុប្បន្ន ជនបរទេសដែលរងគ្រោះទាំង៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច បានប្រគល់ឱ្យទៅអង្គការការីតាសកម្ពុជា នៅខេត្តកណ្តាល ហើយចំពោះជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យជាជនបរទេស ៤នាក់ទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?