Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា លឹម ហេង៖ ការនិយាយមិនពិតពីកម្ពុជា ស្រែកថា​សេដ្ឋកិច្ចមិនល្អ ដូចបំផ្លាញខ្លួនឯង

បានផុស

នៅ

សភាពាណិជ្ជកម្មកម្ពុជា ស្នើដល់​សមាគម​ អង្គការពាណិជ្ជកម្ម ឬពាណិជ្ជករទាំងអស់នៅកម្ពុជា ចូលរួមធ្វើការ​ទាក់ទាញ​វិនិយោគិនទាំងអស់គ្នាឱ្យបានផុលផុស ដើម្បីភាពរីកចម្រើននៃប្រទេសជាតិ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការទាក់ម៉ូយឱ្យចូលមកវិនិយោគ​នាពេលនេះ នឹងផ្តល់ប្រយោជន៍ច្រើនសម្រាប់អនាគតអ្នកជំនាន់ក្រោយ។ ទន្ទឹមនេះ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា គួរជៀសវាងនិយាយអ្វីដែលប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា ដែលមិនពិត។ ប៉ុន្តែបើការនិយាយនោះជាការពិត អាចលើកយកមកជជែកគ្នានៅក្នុងវេទិកាធុរកិច្ចរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

អ្នកឧកញ៉ា លឹម ហេង បានបន្តដូច្នេះថា« ​អ្វីដែលមិនពិត សូមកុំផ្សព្វផ្សាយពេក ដូចកន្លងមក ផ្នែកអចលនទ្រព្យ​ឃើញ​ថា មានភាពថមថយបន្តិចក៏ពិតមែន ប៉ុន្តែវាមិនមែនជាសេដ្ឋកិច្ចទាំងមូលទេ ដោយសារអ្នកខ្លះរកស៊ីក្នុងវិស័យនេះ លក់ដីធ្លី និងផ្ទះមិនដាច់ស្រែកថាបញ្ហាសេដ្ឋកិច្ច»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពន្យល់ថា សេដ្ឋកិច្ចទាំងមូលធំណាស់ គឺមានវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ អប់រំ ការនាំចេញ-នាំចូល និងផ្នែកជាច្រើនដែលបាននិងកំពុងដំណើរការល្អ, ការស្រែកថា សេដ្ឋកិច្ចមិនល្អ គឺជាការបំផ្លាញខ្លួន​​ឯង។

អ្នកឧកញ៉ា លឹម ហេង លើកទឹកចិត្តឱ្យមានការនិយាយតែផ្នែកណាដែលកំពុងរងផលប៉ះពាល់ ឬជូនដំណឹងមកសភា​ពាណិជ្ជកម្ម ដើម្បីសភាពាណិជ្ជកម្ម លើកបញ្ហានេះ ដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយ ជៀសវាងការដើរនិយាយ​មិនពិត ដែលនាំឱ្យប៉ះពាល់ដល់អនាគតសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេងនេះ ស្របពេលដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញដំណើរបំពេញបេសកកម្មនៅតំបន់អឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមួយយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញ​ទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង ​ចាប់ពី​ថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ច្បាស់ណាស់ថា ការចេញដំណើរទៅក្រៅប្រទេសជារៀងរាល់លើករបស់ថ្នាក់ដឹកនាំកំពូល តែងតែទទួលបាន​ផលប្រយោជន៍មកវិញ ដូចជាការទាក់ទាញបានអ្នកវិនិយោគិនពីបរទេស ឱ្យចូលមកដាក់ទុនរកស៊ីនៅកម្ពុជា។

ជាក់ស្តែងដូចជាពេលនេះ នៅប្រទេសបារាំង សម្តេច ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗជាច្រើន បានចូលជួបសម្តែងការគួរសម និងបង្ហាញពីគោលបំណងនៃក្រុមហ៊ុនរបស់ពួកគេ។ ជាមួយគ្នា សម្តេចក៏បាន​លើកអំពីសក្តានុពលរបស់កម្ពុជាទៅកាន់ប្រធានក្រុមហ៊ុនទាំងនោះផងដែរ។

ជាការកត់សម្គាល់ មានក្រុមហ៊ុនបារាំងជាច្រើន បានការចាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជា ជាពិសេសលើ​វិស័យអគ្គិសនី ថាមពលកកើតឡើងវិញ និងវិស័យដឹកជញ្ជូនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម