ព័ត៌មានជាតិ
ចង់ចេះជំនាញជួសជុលរថយន្ត មាន ៣០ គ្រឹះស្ថាននៅទូទាំងប្រទេស អាចចុះឈ្មោះសិក្សាបាន
រហូតមកដល់ពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសាលាបណ្ដុះបណ្ដាលផ្នែករថយន្តប្រមាណ ៣០ គ្រឹះស្ថាន នៅទូទាំងប្រទេស ខណៈបច្ចុប្បន្នជំនាញនេះកំពុងមានតម្រូវការកម្លាំងពលកម្មខ្ពស់។

លោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ មករា នេះថា បច្ចុប្បន្នសាលាបណ្ដុះបណ្ដាលជំនាញរថយន្ត ដែលបានចុះបញ្ជិកាក្រោមឱវាទក្រសួងមានចំនួន ៣០ គ្រឹះស្ថាន ក្នុងនោះមានសាលាសាធារណៈចំនួន ២៦ គ្រឹះស្ថាន សាលាឯកជនចំនួន ១ គ្រឹះស្ថាន និងសាលាអង្គការចំនួន ៣ គ្រឹះស្ថាន។

លោកបានបន្តថា សាលាទាំងនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញរថយន្តដោយសារជំនាញនេះមានតម្រូវការទីផ្សារខ្ពស់ស្របពេលចំនួនការ៉ាស់ជួសជុលរថយន្តកំពុងមានការកើនឡើង និងរីកដូចផ្សិត ដែលស្រូបទាញកម្លាំងពលកម្មបានយ៉ាងច្រើន ជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកបានបន្តទៀតថា ជំនាញផ្នែករថយន្តនេះត្រូវបានដាក់បញ្ចូលទៅក្នុងជំនាញទាំង ១០ ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ របស់រាជរដ្ឋាភិបាលដែលបានបើកវគ្គជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមានយុវជនចុះឈ្មោះចូលរៀនប្រមាណ ២ ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។ ក្រៅពីនេះ មានមុខជំនាញ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/ ,ទេសចរណ៍,សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន។

លោក កត្តា អ៊ន បានជំរុញ និងលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ សូមប្រញាប់មកចុះឈ្មោះចូលរៀនឱ្យបានច្រើន ព្រោះថាវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឱ្យបង់ប្រាក់ទេ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬកម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ